adverise with khmeread This is what happens if you rub your lips with a tea bag. the result spectacular

យក​កញ្ចប់​តែ​បៃតង​មក​បិត​លើ​បបូរមាត់​, លទ្ធផល​ចេញមក​សឹង​មិន​គួរឱ្យ​ជឿ​!

​    ​ប្រសិនបើ​អ្នកមាន​បញ្ហា​ប្រេះ​បបូរមាត់​អំឡុង​រដូវរងា សូម​ព្យាយាម​សាកល្បង​វិធីសាស្ត្រ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​មួយ​នេះ​។ អ្វីដែល​អ្នកត្រូវការ​គឺ​កញ្ចប់​តែ​បៃតង​តែមួយ​ប៉ុណ្ណោះ​។ វិធីសាស្ត្រ​នេះ​នឹងធ្វើ​ឱ្យ​អ្នក​លែង​ចំណាយលុយ​ទិញ​ក្រែ​ម​លាប​ការពារ​បបូរមាត់​ពេល​ប្រេះ​មាត់​តទៅទៀត​ជាមិនខាន​។​

​     ដើម្បី​ព្យាបាល​ប្រេះ​បបូរមាត់​ឆាប់រហ័ស អ្នក​ត្រូវយក​កញ្ចប់​តែ​បៃតង​ក្រដាស​ដាក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យកមក​ទប់​លើ​បបូរមាត់​រយៈពេល ៥ នាទី​។ ធ្វើបែបនេះ​រៀងរាល់ថ្ងៃ បបូរមាត់​របស់​អ្នក​នឹងមាន​សំណើម​ឡើងវិញ ហើយ​បបូរមាត់​ក៏​លែង​ប្រេះ​តទៅទៀត​ដែរ​។

​    ​* មូលហេតុ​អ្វី​បានជា​កញ្ចប់​តែ​បៃតង​នេះ​មាន​ប្រសិទ្ធភាព​យ៉ាងនេះ​?
​    ​ជាការ​ពិត តែ​បៃតង​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ពេញនិយម​បំផុត​មួយ​នាពេល​បច្ចុប្បន្ននេះ​។ ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​បានបង្ហាញ​ផល​វិជ្ជមាន​រាប់មិនអស់​របស់​តែ​បៃតង​ក្នុងការ​ប្រឆាំង​ជំងឺ​ជាច្រើន ដូច្នេះ​វា​គ្មានអ្វី​ចម្លែក​ទេ​ដែលថា​តែ​បៃតង​អាច​ព្យាបាល​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ​បាន​នោះ​។ តែ​បៃតង​ត្រូវបាន​គេ​យកទៅ​ប្រើ​ក្នុង​គ្រឿងសំអាង និង​ប្រើ​សម្រាប់​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​។ គុណសម្បត្តិ​របស់​វា​មាន​ប្រសិទ្ធភាព​លើ​ស្បែក និង​ថែមទាំង​បបូរមាត់​ផងដែរ​។

​    ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ តែ​បៃតង​ក៏​អាចជួយ​រាងកាយ​ទប់ទល់​នឹង​ពន្លឺ​កាំរស្មី​យូ​វី ការពារ​ស្បែក​កុំឱ្យ​កើត​ជំងឺ ជំរុញ​លំហូរ​ឈាម បន្សាប​ជាតិពុល ជួយ​ឱ្យ​កោសិកា​ងាប់​រស់​ឡើងវិញ ពន្យារ​ភាព​ចាស់​របស់​ស្បែក ប្រឆាំង​រ៉ាឌីកាល់​សេរី និង​ព្យាបាល​កោសិកា​ខូច​។

​    ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​ចំនួន ២ ផ្សេងទៀត​សម្រាប់​ម៉ាស​បិត​ស្បែក​៖
​    ​- លាយ​ទឹកដោះគោ​យ៉ា​អួ ៣ ស្លាបព្រា​បាយ​ជាមួយនឹង​ម្សៅ​តែ​បៃតង ១ ស្លាបព្រា​បាយ​។ ដាក់​វា​នៅលើ​ផ្ទៃមុខ​រយៈពេល ២០ នាទី សឹម​លាង​ទឹក​ចេញ​។ បន្ទាប់ពី​លាង​សម្អាត​មុខ​រួច ត្រួវ​យក​ក្រែ​ម​ផ្តល់​សំណើម​លាប​លើ​ផ្ទៃមុខ​។
​    ​- លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង ម្សៅ​តែ​បៃតង ១ ស្លាបព្រា​កាហ្វេ​។ ទុកចោល​លើ​មុខ ៣០ នាទី បន្ទាប់មក​លាង​សម្អាត​មុខ​ជាការ​ស្រេច​។
​    ​វិធី​ទាំងពីរ​នេះ​នឹង​ជួយ​ឱ្យ​ស្បែក​រលោង​ហ្មត់​ខៃ និង​មាន​ពន្លឺ​ស្រស់ថ្លា​ឡើងវិញ​។

​     * អត្ថប្រយោជន៍​ផ្សេងទៀត​របស់​កញ្ចប់​តែ​បៃតង​៖
​    ​- កាត់បន្ថយ​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​
​    ​- កម្ចាត់​ក្លិនស្អុយ​ចេញពី​ស្បែកជើង​
​    ​- បន្ថែម​រសជាតិ​ប៉ា​ស្តា​ពេល​កំពុង​ចម្អិន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​អែន​វែ​ល​ណេ​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់