ប៉ូលិសស្រុកបសេដ្ឋវ៉ៃខ្នោះជនសង្ស័យភេទទី៣ពីបទរក្សាទុកគ្រឿងញៀន

កំពង់ស្ពឺ​ ៖​ ប៉ូលិសស្រុកបសេដ្ឋបានបង្រ្កាប​មុខ​សញ្ញា​រក្សាទុក​សារធាតុញៀន​ដោយខុសច្បាប់​ ម្នាក់​និង​ដក​ហូត​ សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ ​នាថ្ងៃទី៦ មិថុនា​ ២០១៨ វេលា​ម៉ោង​ ១០ និង៣០នាទីយប់នៅភូមិដូនពេញ​ ឃុំ​ទួលសាលា​ ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​។ 

​ប៉ូលិសនិយាយថា​  ​មុខ​សញ្ញ​សង្ស័យឈ្មោះ ម៉ក់ ចំរើន ភេទប្រុស អាយុ​ ៣២​ ឆ្នាំ (ភេទទី៣)​ ជាមុខសញ្ញាចាស់ធ្លាប់ធ្វើការអប់​រំ​ មិនកែខ្លួន​ នៅភូមិដូនពេញ​ ឃុំ​ទួលសាលា​ សមត្ថកិច្ច​ឆែក​ឆេរ​រកឃើញម្សៅក្រាមពណ៌ស​ថ្លាសង្ស័យថាជា​សារ​ធាតុញៀន​ ចំនួន​ ៤ កញ្ចប់តូច​​,​ ទូរស័ព្ទដៃ​ចាស់ ១​,​ កន្រ្ដៃ២​​, ​ដេកកេស ២៨​ ព្រមទាំងសម្ភារៈ​សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ​ចំនួនទៀត។ 

​បច្ចុប្បន្នប៉ូលិសជំនាញ បានកសាងសំណុំ​រឿង​ បញ្ជូន​ ចាត់ការ​តាមនីតិវិធី៕

adverise with khmeread