ស្ទាក់ប្លន់យកម៉ូតូតាមផ្លូវអស់រយៈពេល១ឆ្នាំទើបនឹងចាប់ខ្លួនបាន២នាក់

​កំពត ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌខេត្តកំពត សហការជាមួយប៉ូលិសស្រុកឈូកនៅថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៨ ​បានស្រាវជ្រាវបង្ក្រាបក្រុមស្ទាក់ប្លន់ម៉ូតូតាមផ្លូវ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី​២៧ មិថុនា ២០១៧ ដោយឃាត់ខ្លួនបានចំនួន ០២ នាក់​។ 

​ប៉ូលិសនិយាយថា​ ជនជាប់ចោទ ១.ឈ្មោះ ធន ធុន ភេទប្រុស កើតឆ្នាំ ១៩៦៧ កំណើតភូមិដំណាក់ឈ្នួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និង២.ឈ្មោះ សួង មាន ភេទប្រុស អាយុ ២២ ឆ្នាំ នៅអូរដងសន្ទូច ក្នុងភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត​។ តាមរយៈចម្លើយសារភាពជនល្មើសទាំងពីរនាក់នេះ ធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅខេត្តកំពង់ស្ពឺថែមទៀតផង​។

​បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread