រុស្ស៊ីលេងអន់ពេក លោកពូទីនសុំងាកមកគាំទ្រអេស្ប៉ាញហើយ អំឡុងវើលខាប់នេះ

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទស្សន៍ទាយទុកមុនថា ប្រទេសអាហ្សង់ទីន ប្រេស៊ីល អាល្លឺម៉ង់ និងអេស្ប៉ាញ ជាបេក្ខភាពកំពូលទាំង ៤ របស់លោក ដែលនឹងឈ្នះការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងចាប់ផ្តើមនៅប្រទេសរុស្ស៊ីនៅថ្ងៃទី ១៤ ខែមិថុនា។

ពូទីនមានប្រសាសន៍ថា អេស្ប៉ាញ "លេងបាល់ល្អខ្លាំងណាស់" នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន China Media Group ដែលចេញផ្សាយនៅលើវេបសាយរបស់វិមានក្រឹមឡាំង។

លោកពូទីនបានបន្ថែមថា "ពិតណាស់នឹងមានគូប្រជែងផ្សេងទៀត ប៉ុន្តែមានតែអ្នកល្អដាច់គេប៉ុណ្ណោះ នឹងឈ្នះ"។

ក្រុមជម្រើសជាតិរុស្ស៊ីកំពុងស្ថិតក្នុងទម្រង់លេងដ៏អន់បំផុត ដោយគ្មានជ័យជម្នះសូម្បីមួយប្រកួតឡើយ ក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយនេះ ដែលនេះមិនមែនថាវិមានក្រឹមឡាំងមិនកត់សម្គាល់នោះឡើយ។

[caption id="attachment_284" align="alignnone" width="762"] ​[/caption]

លោកពូទីនបាននិយាយថា "គួរឱ្យសោកស្តាយ ក្រុមរបស់យើងមិនទទួលបានលទ្ធផលល្អសោះនាពេលថ្មីៗនេះ ប៉ុន្តែយើងទាំងអស់គ្នាជាអ្នកគាំទ្រនិងជាស្រឡាញ់កីឡាបាល់ទាត់នៅក្នុងប្រទេសរុស្ស៊ី មានក្តីសង្ឃឹមខ្ពស់ថា ក្រុមរបស់យើងនឹងលេងបាល់បែបទំនើប ល្អមើល និង គួរឱ្យចាប់អារម្មណ៍ ហើយនឹងតស៊ូរហូតដល់ទីបញ្ចប់"៕ 

adverise with khmeread