កម្លាំងអាវុធហត្ថឃាត់ចិន៨នាក់និងខ្មែរម្នាក់ពីបទវាយតប់គ្នាក្នុងហាង

​ព្រះសីហនុ​ ៖​ កម្លាំងអាវុធហត្ថក្រុង ព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់បន្ទាប់ពីពួកគេបានប្រើអំពើហិង្សា នៅចំណុចម្តុំផ្ទះសំណាក់ ងឺ ឆៃ ស្ថិតនៅ  ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី៦ មិថុនា ២០១៨ វេលាម៉ោង៥ និង៣០ល្ងាច​។
 
​មន្ត្រីអាវុធហត្ថនិយាយថា សមត្ថកិច្ចបានស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៨នាក់ និងជនជាតិខ្មែរម្នាក់ នៅចំណុចហាង លក់ឡាន ហឹង ថៃ ស្ថិតក្រុម១៥ភូមិ២​ សង្កាត់លេខ៤ ក្រុងព្រះសីហនុនិងប្រទះឃើញជនរងគ្រោះម្នាក់ ជាជនជាតិចិន (ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ​​)​។

​ជាមួយគ្នានេះសមត្ថកិច្ច ដកហូតបាន១-ទូរស័ព្ទ១០គ្រឿង​, ២-អាយកូម១គ្រឿង,​ ៣-អាវុធម៉ាក់បេអាតា បាញ់ខ្សល់១ដើម, ៤-នាឡិកា១គ្រឿង​, ៥-កាបូបយូដៃ១ និង​៦-រថយន្ត២គ្រឿង។

​បច្ចុប្បន្នជនសង្ស័យបញ្ចូនទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត រីឯជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕
 

adverise with khmeread