រកឃើញគ្រាប់សល់ពីសម័យសង្គ្រាម១៣៦គ្រាប់នៅខេត្តព្រះសីហនុ

​ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានសហការជាមួយមន្ត្រីជំនាញស៊ីម៉ាក់ ចុះយកគ្រាប់សំណល់ពីសង្គ្រាម នៅភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ប្រមូលបានគ្រាប់សរុប ១៣៦ គ្រាប់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។ 

​សមត្ថកិច្ចនិយាយថា​ គ្រាប់ដែលសល់ពីសម័យសង្គ្រាម​ មានដូចជា​៖​​ គ្រាប់ 85mm ចំនួន ៨១គ្រាប់, គ្រាប់ 82mm ចំនួន ២៥គ្រាប់, គ្រាប់ 107mm ចំនួន ១៩គ្រាប់, គ្រាប់ 72mm ចំនួន ០៤គ្រាប់, គ្រាប់បែកដៃ ចំនួន ០៣គ្រាប់និងគ្រាប់កាំភ្លើង​ត្បាល់ ចំនួន ០៤គ្រាប់​។ 

​បច្ចុប្បន្នគ្រាប់ទាំងអស់នេះ បានប្រគល់ជូនមន្រ្តីជំនាញស៊ីម៉ាក់ យកទៅកម្ទេចចោល៕
 

adverise with khmeread