ស្ពានវែងមួយរបស់វៀតណាមសង់មិនទាន់រួចផងប្រេះច្រើនកន្លែង ដោយតម្រូវឱ្យមានការជួសជុល ទាំងមិនទាន់បើកសម្ពោធ

ដំណោះស្រាយទៅលើស្នាមប្រេះជាច្រើនកន្លែងនៅឯការដ្ឋានស្ពានកំពុងសាងសង់ Vam Cong Bridge នៅតំបន់ដីសណ្តទន្លេងមេគង្គរបស់វៀតណាម គឺរំពឹងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨នេះ ដែលប្រហែលជាធ្វើឱ្យគម្រោងនេះយឺតជាងផែនការរយៈពេលមួយឆ្នាំ។ នេះបើយោងតាមមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាមបានបញ្ជាក់។

សំណង់ស្ពាន Vam Cong Bridge មួយនេះ ដែលកំពុងនឹងតភ្ជាប់ខេត្តដុងថាប និងទីក្រុងថោ រំលងទន្លេបាសាក់ក្នុងប្រទេសវៀតណាម បានចាប់ផ្តើមក្នុងឆ្នាំ២០១៣ ហើយបានបញ្ឈប់ជាបណ្តោះអាសន្នក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីស្នាមប្រេះមួយចំនួនត្រូវបានរកឃើញនៅលើដែកថែបគ្រោងស្ពាន។

ដោយមានប្រវែង ២,៩៧គីឡូម៉ែត្រ និងទទឹង ២៤,៥ម៉ែត្រ សំណង់មួយនេះត្រូវបានអភិវឌ្ឍឡើងក្នុងតម្លៃ ២៧១លានដុល្លារ ដែលទទួលបានជំនួយពីជំនួយអភិវឌ្ឍន៍ផ្លូវការ ODA មកពីរដ្ឋាភិបាលប្រទេសកូរ៉េ និងថវិការបស់វៀតណាម។​ នេះបើយោងតាមវេបសាយ Tuoitrenews៕
 

adverise with khmeread