ដូចក្នុងរឿង! បាត់ឆ្កែ ៣ ក្បាល ម្ចាស់បើកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគឡានចោរ ដេញតាមចាប់ចោរលួចឆ្កែរហូតបានសម្រេច

ម្ចាស់សត្វចិញ្ចឹមមួយរូបអាចមានលទ្ធភាពសង្គ្រោះសុនខបីក្បាលរបស់គាត់ពីពួកទាក់ឆ្កែ បន្ទាប់ពីគាត់បានប្រដេញឡានជនសង្ស័យជាចោរ និងថែមទាំងបានប្រយុទ្ធគ្នានៅលើដងផ្លូវជាមួយនឹងជនសង្ស័យទៀតផង។

ម្ចាស់សត្វឆ្កែទាំងបីដែលមិនត្រូវបានបញ្ចេញឈ្មោះរូបនេះ មកពីតំបន់តំបន់ភាគខាងត្បូងប្រទេសចិន បានបើកឡានរបស់គាត់បំបុកជាមួយនឹងគូទឡានដឹកទំនិញជនសង្ស័យ ដោយបណ្តាលឱ្យឡានដឹកទំនិញបាត់បង់ម្ចាស់ការ និងក្រឡាប់។

បន្ទាប់មកគាត់បានទាញវត្ថុមួយដែលមើលទៅដូចជាកាំបិត រួចចាប់ផ្តើមប្រយុទ្ធជាមួយនឹងចោរ ដែលកាន់ដំបងឈើមួយដើម។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើកំណាត់ផ្លូវ Shanwei ស្ថិតក្នុងតំបន់ភាគខាងត្បូងខេត្តក្វាងទុង ប្រទេសចិន កាលពីថ្ងៃចន្ទ។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។

ម្ចាស់សុនខអាចសង្គ្រោះជីវិតសត្វចិញ្ចឹមទាំងបីក្បាលរបស់ខ្លួន បន្ទាប់ពីគាត់បានចាប់អារម្មណ៍ថាសុនខរបស់គាត់បានបាត់ និងឆែកមើលកាមេរ៉ាសុវត្ថិភាព​ ហើយកំណត់បានភិនភាគឡានទំនិញរបស់ជនសង្ស័យ។

ជនសង្ស័យវ័យ ៤៤ឆ្នាំ ឈ្មោះ Xie ត្រូវបានឃុំខ្លួនដោយប៉ូលិសពីបទសង្ស័យជាចោរ៕

adverise with khmeread