Chelsea គ្រោងនឹងអនុញ្ញាតឲ្យ Danny Drinkwater ចាកចេញ

ក្លឹបតោខៀវ Chelsea មានគម្រោងជម្រុះកីឡាករ Danny Drinkwater បន្ទាប់ពីបានចំណាយប្រាក់៣០លានផោន ដើម្បីនាំយកកីឡាកររូបនេះមកកាន់ពហុកីឡាដ្ឋាន Stamford Bridge ក្នុងរយៈពេលមិនដល់១២ខែផង ។

 

Danny ពិបាកសម្របខ្លួននៅពហុកីឡាដ្ឋាន Stamford Bridge ចាប់តាំងពីផ្ទេរពីពហុកីឡាដ្ឋាន King Power Stadium ។ បញ្ហារបួសបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខ្លួនរបស់កីឡាកររូបនេះក្រោមការដឹកនាំរបស់លោក Antonio Conte ។ Danny បានបង្ហាញមុខប្រាំលើកនៅក្របខណ្ឌ PL សម្រាប់ក្រុម Chelsea កាលពីរដូវកាលមុន។

 

Chelsea នឹងពិចារណាសំណើ រួមទាំងសំណើខ្ចីជើងសម្រាប់ខ្សែបម្រើរូបនេះនៅមុនការចាប់ផ្តើមរដូវកាលថ្មី បើទោះបីជាមិនទាន់ដឹងថា អ្នកណាគឺជាគ្រូបង្វឹកបន្ទាប់ក៏ដោយ៕

adverise with khmeread