Man City នឹងពិចារណាផ្ទេរ Mario Lemina របស់ក្លឹប Southampton ប្រសិនបើមិនអាចផ្ទេរកីឡាករ Jorginho របស់ក្លឹប Napoli

        ក្លឹបជើងឯក Man City នឹងពិចារណា​ដាក់សំណើ​ផ្ទេរកីឡាករ Mario Lemina របស់​ក្លឹប Southampton ឬក៏កីឡាករ Mateo Kovacic ប្រសិនបើ​ពួកគេ​​មិនអាច​ផ្ទេរកីឡាករ Jorginho របស់​ក្លឹប Napoli បាន។

        កីឡាករ​ Jorginho ចង់​ចូល​រួម​ជាមួយ​លោក Pep Guardiola ប៉ុន្តែក្លឹប Napoli ដឹងថា​មាន​ក្លឹបផ្សេងទៀតកំពុង​ចាប់អារម្មណ៍​ ហើយ​ប្រើ​ប្រាស់​ឱកាសនេះ ដើម្បី​ទាមទារ​ទឹកប្រាក់ជាង៦០លានផោន។

        Napoli បាន​ច្រានចោលសំណើ​៤០​លានផោន​របស់​ក្លឹបជើងឯកក្របខណ្ឌ PL ​សម្រាប់​ខ្សែបម្រើ​អ៊ីតាលីវ័យ​២៦​ឆ្នាំ​រូបនេះ ហើយ​ពួកគេ​ត្រូវ​ការ​ពិភាក្សាបន្ថែមទៀត។

        ការចរចាកំពុង​បន្ត​រវាងក្លឹបទាំង​ពីរ​ ដោយ​សង្ឃឹមថា នឹងស្វែងរក​ដំណោះស្រាយ​មួយ ប៉ុន្តែ​ City ក៏កំពុង​ថ្លឹងថ្លែង​ការទាមទារនេះ ហើយ​នឹងពិចារណា​ជម្រើស​ផ្សេងទៀត ប្រសិនបើ​ក្លឹប Napoli បន្ត​ជំហរ​បែបនេះទៀត។

        ដោយ​ឡែក Lemina ​​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម Southampton ចាប់តាំងផ្ទេរពី​ក្លឹប Juventus ។ កីឡាករវ័យ២៥ឆ្នាំររូបនេះកំពុងស្ថិតក្រោមការតាមឃ្លាំមើលរបស់ City ប៉ុន្តែក៏ជាគោលដៅ​ផ្ទេរ​របស់​ក្លឹប Napoli ផងដែរប្រសិនបើ​ពួកគេ​បាត់​បង់​កីឡាករ Jorginho ៕

adverise with khmeread