Liverpool កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Xherdan Shaqiri របស់ក្លឹប Stoke

ក្លឹប Liverpool កំពុងពិចារណាដាក់សំណើផ្ទេរកីឡាករ Xherdan Shaquiri ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Stoke City ។ កីឡាករអន្តរជាតិស្វីសរូបនេះនឹងចាកចេញបន្ទាប់ពីក្រុម Stoke ត្រូវកាត់ចេញពីក្របខណ្ឌ​ PL ដោយសារសមត្ថភាពរបស់កីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ច្រើនពីក្លឹបនៅក្របខណ្ឌ PL រួមមានក្លឹប Everton ក្លឹប Southampton និងក្លឹបមួយចំនួននៅអឺរ៉ុប។

 

លោក Jurgen Klopp ចង់បន្ថែមគុណភាពប្រយុទ្ធក្នុងក្រុមរបស់លោកសម្រាប់ការប្រកួតទាំងក្នុងស្រុកនិងក្របខណ្ឌ​ CL។ ក្រុមបច្ចេកទេសរបស់​ Liverpool ចង់បានជម្រើសច្រើនក្នុងការផ្តល់ការគាំទ្រដល់កីឡាករ Mohamed Salah, Roberto Firmino និងកីឡាករ Sadio Mane ។

 

 

កីឡាករ Shaqiri នៅសល់កិច្ចសន្យារយៈពេលពីរឆ្នាំទៀត​ជាមួយ Stoke ប៉ុន្តែលក្ខខណ្ឌក្នុងកិច្ចសន្យានេះអាចផ្តល់ឱកាសឲ្យក្លឹបមួយចំនួនដាក់សំណើផ្ទេរក្នុងតម្លៃ១៣លានផោន គឺលើសបន្តិចបន្តួចលើថ្លៃចំណាយ១២លានផោនដែលពួកគេបានចំណាយទៅឲ្យក្លឹប Bayern Munich ដើម្បីផ្ទេរខ្សែប្រយុទ្ធរូបនេះកាលពីឆ្នាំ២០១៥៕

adverise with khmeread