ប្តីប្រពន្ធចិនមួយគូមកជួលបន្ទប់មួយនៅភូកេត ដោយនាំអីវ៉ាន់មកដាក់ផ្ទះនោះយ៉ាងច្រើន...២ ថ្ងៃក្រោយមក រើចេញវិញ ដល់ក!

បុរសថៃម្នាក់ឈ្មោះតុង បានបង្ហាញទិដ្ឋភាពក្នុងបន្ទប់ជួលមួយរបស់គាត់នៅជិតព្រលានយន្តអន្តរជាតិភូកេត ដោយអ្នកទេសចរចិន ២ នាក់វ័យខ្ទង់ ៤០ ទៅ ៥០ ឆ្នាំ បើករថយន្ត Honda Jazz ពណ៌ស ដើម្បីមកជួលបន្ទប់រយៈពេល ២ ថ្ងៃ។

អ្នកទេសចរចិនទាំងពីររូបនោះនិយាយភាសាអង់គ្លេស ហើយនៅថ្ងៃទីមួយនោះ គេប្រទះឃើញពួកគេយួរអីវ៉ាន់យ៉ាងច្រើនចូលទៅក្នុងបន្ទប់ បន្ទាប់មកនៅថ្ងៃទី ២ អ្នកបោសសម្អាតបានមកគោះទ្វារដើម្បីចូលមកធ្វើការសម្អាត ប៉ុន្ដែពួកគេបានបដិសេធ។

រហូតដល់ពេលល្ងាច កាលពីម្សិលមិញ គូស្នេហ៍ជាអ្នកទេសចរនោះបានប្រគល់សោបន្ទប់ឱ្យម្ចាស់ផ្ទះសំណាក់វិញ ហើយពេលនោះមិនទាន់មានបុគ្គលិកចូលទៅមើលបន្ទប់នោះទេ។

បន្ទាប់ពីអ្នកទេសចរចិននោះទៅបាត់ អ្នកបោសសម្អាតបានចូលទៅមើលបន្ទប់ដើម្បីសម្អាត ស្រាប់តែជួបរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅវិញ។

នៅក្នុងបន្ទប់គឺពេញទៅដោយសំរាម ទាំងក្នុងបង្គន់ ទាំងកន្លែងពួកគេគេង គឺពេញបន្ទប់ជួលនោះទាំងអស់៕

adverise with khmeread