នារីជប៉ុន ពេលកើតផ្តាសាយ កម្រលេបថ្នាំណាស់ ដឹងថាគេធ្វើយ៉ាងម៉េចទេទើបជាសះស្បើយ?

មនុស្សយើងតែងតែកើតជំងឺផ្តាសាយ ចៀសមិនផុតឡើយ ដោយខ្លះកើតញឹកញាប់ ខ្លះចាក់វ៉ាក់សាំងបង្ការ ក៏កើតម្តងម្កាលទៅ។ បើលោកអ្នកកើតផ្តាសាយញឹកញាប់ វាអាចជាសញ្ញាថា ប្រព័ន្ធភាពស៊ាំរបស់លោកអ្នកកំពុងចុះខ្សោយ។ អ៊ីចឹងតើមានអ្វីអាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យខ្លាំងប្រឆាំងនឹងជំងឺផ្សេងៗ រួមទាំងផ្តាសាយបានទេ? ត្រង់ចំណុចនេះ ស្ត្រីជប៉ុនកម្រនឹងលេបថ្នាំណាស់ ដោយពួកគេជ្រើសរើសវិធីធម្មជាតិផ្ទាល់របស់ពួកគេដូចខាងក្រោម ដើម្បីព្យាបាលផ្តាសាយ ជាជាងលេបថ្នាំ ដែលជាអាវុធមុខ២។ 

១. ខ្ទឹមបារាំង
ស្ត្រីជប៉ុនជ្រើសរើសយកខ្ទឹមបារាំងញ៉ាំស្រស់ៗតែម្តងដើម្បីប្រឆាំងនឹងជំងឺផ្តាសាយ ព្រោះវាសម្បូរវីតាមីន C ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ។ 

២. ផ្លែព្រូនត្រាំ
នៅជប៉ុន ផ្លែព្រូនត្រាំមានសឹងគ្រប់ផ្ទះទាំងអស់ ព្រោះវាមិនត្រឹមជួយជំរុញការរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងជួយជំរុញប្រព័ន្ធភាពស៊ាំ និងប្រឆាំងផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ 

៣. មើមស្ពៃក្រហមត្រាំទឹកឃ្មុំ
មើមស្ពៃក្រហមសម្បូរដោយវីតាមីន C និងអង់ស៊ីម ដែលអាចបំបាត់ស្លេសនៅក្នុងរន្ធឆ្អឹងច្រមុះ។ បន្សំរវាងទឹកឃ្មុំ និង មើមស្ពៃក្រហម ជាឱសថព្យាបាលផ្តាសាយយ៉ាងពូកែស័ក្តិសិទ្ធ។ 

៤. តែបៃតង
តែបៃតងសុទ្ធគឺមានតម្លៃថ្លៃណាស់ បើលោកអ្នកមានលទ្ធភាព ជ្រើសយកតែបៃតង គឺងាយស្រួលជាងវិធីខាងលើ។ តែបៃតងមានលក្ខណៈពិសេសមួយទៀត ត្រង់ថា វាមិនត្រឹមជួយបំបាត់ផ្តាសាយប៉ុណ្ណោះទេ ថែមទាំងជួយសម្រកទម្ងន់បានទៀត៕

adverise with khmeread