ចូលចិត្តកាច់កឱ្យលាន់សូរក្រិៗមែនទេ? ឈប់បានឈប់ទៅ បើដឹងផលប៉ះពាល់ពីទម្លាប់អាក្រក់នេះ ដឹងតែបះសក់តែម្តង

ការកាច់កឮសូរក្រិៗ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។ ប៉ុន្ដែអ្នកមានដឹងទេថា វាមានផលអាក្រក់យ៉ាងណាចំពោះអ្នក?

ជាការពិតណាស់ មនុស្សចូលចិត្តកាច់កឱ្យឮសូរក្រិៗ ដោយសារធ្វើឱ្យបែបនេះ ដើម្បីឱ្យករបស់ពួកគេមានអារម្មណ៍ថាមិនទើសទាល់។

ផ្ទុយទៅវិញ វាបង្កឱ្យអ្នកមានបញ្ហាឈឺកកាន់តែខ្លាំង និងរឹតតែធ្ងន់ធ្ងរគឺអាចឈានដល់ដាច់សរសៃឈាមខួរក្បាលក៏មានដែរ។

ការកាច់កឮសូរក្រិៗនោះ វាធ្វើឱ្យសន្លាក់ក្នុងករបស់អ្នកធ្លាយសារធាតុរាវៗហៅថា Synovial ដែលបង្កឱ្យឈឺក រោយក និងស្ទះផ្លូវឈាមទៅខួរក្បាល ជាហេតុខួរក្បាលទទួលលំហូរឈាមិនគ្រប់គ្រាន់ នាំឱ្យមានការដាច់សរសៃឈាមខួរក្បាល។

ហើយបន្ទាប់ពីអ្នកអានអត្ថបទនេះហើយ សង្ឃឹមថានឹងបញ្ឈប់ការកាច់ករបស់ខ្លួនឯង ឮសូរក្រិៗតទៅទៀត៕

adverise with khmeread