ផ្សារទំនើប Siam Discovery របស់ថៃជាប់ជាសំណង់រចនាម៉ូតប្រណីតបំផុតលើពិភពលោក

ផ្សារទំនើប Siam Discovery ដែលជាផ្សារទំនើបមានការឆ្នៃប្រឌីតអស្ចារ្យល្អឯកដាច់គេក្នុងចំណោមផ្សារទំនើបជាច្រើនដែលបានរីកស្គុះស្គាយក្នុងតំបន់ផ្លូវរថភ្លើង Siam BTS ស្ថិតក្នុងកណ្តាលទីក្រុងបាងកក ប្រទេសថៃ ទើបនឹងទទួលបាននូវពានរង្វាន់ដ៏ពិសេសគួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ។

ក្រុមប្រឹក្សាផ្សារទំនើបអន្តរជាតិ ICSC បានប្រកាសសំណង់មួយនេះជាផ្សារទំនើបល្អឯកក្នុងពិភពលោក។ Discovery បានឈ្នះពានរង្វាន់មួយនេះកាលពីប៉ុន្មានថ្ងៃកន្លងទៅនៅឯក្នុងពីធីមួយក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក កន្លែងដែលផ្សារទំនើបកំពូលៗនៅលើពិភពលោកបានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ។

ផ្សារទំនើបមួយនេះគឺត្រូវបានដំណើរការដោយក្រុមហ៊ុនលក់ទំនិញរាយ Siam Piwat ដែលជាម្ចាស់ផ្សារទំនើប Siam Paragon និង ផ្សារ Siam Center ផងដែរ៕

adverise with khmeread