ដោយសារតែបុរសចំណាស់ម្នាក់ ធ្វើឱ្យចរាចរស្ទះរថយន្តរាប់រយគ្រឿងនៅចាំគាត់ដើរឱ្យផុត ប៉ុន្ដែក្រោយមកបន្តិចមានរឿងរឹតតែគួរឱ្យភ្ញាក់ផ្អើលទៅទៀត!

វីដេអូមួយបង្ហាញលោកតាចំណាស់ជនជាតិចិនម្នាក់កំពុងកាន់ឈើច្រត់ ដើរឆ្លងផ្លូវមួយនៅទីក្រុង Mianyang ខេត្ត Sichuan កាលពីថ្ងៃទី ៤ មិថុនា។

ក្នុងវីដេអូ គេឃើញរថយន្តទិសស្របតែមួយប្រហែលបួនជួរ តកន្ទុយគ្នាយ៉ាងច្រើន ដោយសារតែពួកគេចាំបុរសចំណាស់ម្នាក់ឆ្លងកាត់ផ្លូវយឺតៗដូចអណ្ដើក។

នៅពេលគាត់ដើរបានប្រហែល ២ ជួរនៃឡាន ប៉ូលិសចរាចរម្នាក់ក៏បានចេញមក និងអៀវគាត់ឆ្លងកាត់ផ្លូវនោះ ដើម្បីពន្លឿនឱ្យចរាចរដំណើរការឡើងវិញ។ ហើយប៉ូលិសដែលជួយអៀវលោកតាចំណាស់នោះមានឈ្មោះថា Qin Weijie និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណេតផងដែរ៕

adverise with khmeread