adverise with khmeread 3a850937 5300 4260 96b7 0d423791993d

ប៉ូលិសខណ្ឌដង្កោបង្ហាញជនសង្ស័យ១០នាក់លួច និងវាយប្លន់សម្លាប់យកម៉ូតូ

    ភ្នំពេញ៖ ជនសង្ស័យលួចប្លន់វាយសម្លាប់យកម៉ូតូយ៉ាងសកម្ម ចំនួន១០នាក់ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ហាញមុខជាធារណៈកាលពីព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៥ នៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ។
    លោក ជឹម ស៊ីថា អធិការដ្ឋានប៉ូលិសខណ្ឌដង្កោ បានឲ្យដឹងថា ចំពោះជនសង្ស័យទាំង ១០នាក់នេះក្នុងនោះប្រុស៧នាក់(ស្រី៣នាក់)បានប្រើល្បិចថ្មីក្នុងការធ្វើសក្មភាព ដោយប្រើស្ដ្រីធ្វើជាធ្នាក់ឲ្យហៅម៉ូតូឌុបជិះ ពេលទៅដល់គោលដៅហុចលុយហើយធ្វើសកម្មភាពវាយប្លន់ពីក្រោយ។ជនស្ស័យទាំង ១០ នាក់នេះបានធ្វើសកម្មភាពវាយប្លន់នេះជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ក៍ដូចជាតាមបណ្ដាខេត្ដ។ ចំពោះជនសង្ស័យទាំង ១០នាក់នេះបានប្រើឧបករណ៍ដូចជា ម៉ាឡេត ញញួរ និង ដែកគាស់ (ដែកស្បែង)រួមជាមួយនឹងម៉ូតូ ២ គ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។
    លោក ជឹម ស៊ីថា បន្ដទៀតថាជនសង្ស័យទាំង ១០នាក់មានឈ្មោះដូចខាងក្រោមទី ១-ឈ្មោះ ធឿន រ៉ាវី ហៅ រ៉ា ហៅ រិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតៅប្រាកដ សា្នក់នៅភូមិ-សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យទី២-ឈ្មោះ នី និត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំ ក្ដាន់២ សង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញទី៣-ឈ្មោះ សួង សុខនាង ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទី៤-ឈ្មោះ រឿង សុវណ្ណ ហៅភ្លើង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យទី៥-ឈ្មោះ ស៊ុន តឹកឡាយ ហៅគឹម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដទី៦-ឈ្មោះ គីង គឹមស៊ន ហៅវ៉េវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរផែស្ងួត តេង ឡាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទី៧-ឈ្មោះ វណ្ណ ដារ៉េត ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្ដកណ្ដាលទី ៨-ឈ្មោះ មឿន គន្ធា ហៅចិន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្ដថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ដកណ្ដាលទី ៩-ឈ្មោះ រិន បុរិទ្ធ ហៅរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅភូមិ កន្ទោងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យនិងទី ១០-ឆឹង ពិដោរ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលផ្ទះជួលភូមិ ជម្ពូវន្ដ័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
    បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ រួមទាំងវត្ថុតាង ខាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់
     គួររំលឹកថាចំពោះករណីលួច ប្លន់ ទាំង ១២ករណី ដែលជនសង្ស័យទាំង ១០នាក់បានប្រព្រឹត្ដិកន្លងមកក្នុងរាជធានីភ្នំពេញ ក៍ដូចជាតាមបណ្ដាខេត្ដនានា ពេលនេះត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាធានីភ្នំពេញបង្ក្រាបបានជាស្ថាពរ៕

adverise with khmeread

មតិយោបល់