adverise with khmeread Index

ស្ត្រី​ម្នាក់​ដួល​ស្លាប់​ភ្លាមៗ​ដោយសារ​ស្ទះ​សរសៃឈាម

      ភ្នំពេញៈ​ស្ត្រី​ម្នាក់​ដោយសា​តែ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​រាំ​រៃ​បាន​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្លូវលំ​ក្រុមទី​១​ភូមិ​ទ្រា​មួយ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​

    ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ​សោម សី​ុ​ថា​ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ​មុខរបរ​មេផ្ទះ​មាន​ស្រុកកំណើត​ភូមិ​ឬ​ស្សី​វាល​ឃុំ​កក់ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​មានកូន​៥​នាក់​ប្រុស​៣​ស្រី​២​។​ប្តី​មានឈ្មោះ​អែម សឿន អាយុ​៤៨​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ទួល​ខ្ពស់​ឃុំ​ឈើកាច់​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​

    បើតាម​សម្តី​រាបរាប់​របស់​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់​មាន​ជំងឺ​ប្រចាំកាយ​គឺ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ជាច្រើន​ខែ​មកហើយ​។ នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជជែក​គ្នា​លេង​នៅមុខ​ផ្ទះជួល​ផ្នែក​ខាងក្រោម​ជាធម្មតា​លុះ​ប្រពន្ធ​បាន​ដើរ​ចេញពី​គាត់​បាត់ទៅហើយ​មិនដឹង​ជា​ដួល​នៅពេលណា​ទេ​ស្រាប់តែ​ឮ​ក្មួយប្រុស​ម្នាក់​បាន​ហៅ​គាត់​ជា​ប្តី​ថា​"​ពូ​មីង​ដួល​ប្រកាច់​សន្លប់​ហើយ​"​។​

   ឮដូច្នេះ​គាត់​ក៏​ស្ទុះ​ទៅ​បី​ប្រពន្ធ​ឡើងលើ​បន្ទប់​លេង​១៥​ដែល​ខ្លួន​ជួល​គេ​ហើយ​គាត់​ក៏​ស្ទាប់​ដង្ហើម​ប្រពន្ធ​មិនមាន​ដង្ហើម​មិន​អស់ចិត្ត​ក៏​ទៅ​ហៅ​ឡានពេទ្យ​តែ​អនិច្ចា​ពេល​ឡានពេទ្យ​មកដល់​គេ​ថា​ប្រពន្ធ​គាត់​ស្លាប់​បាត់ទៅហើយ​។​

   តាមពិត​ប្រពន្ធ​គាត់​ស្លាប់​តាំងតែ​ពី​ដួល​ភ្លាមៗ​ម្ល៉េះ ប៉ុន្តែ​ដោយសារតែ​គាត់​មិន​ច្បាស់​ថា​ប្រពន្ធ​គាត់​ស្លាប់​ឬក៏​រស់​ប៉ុណ្ណោះ​ទើបបាន​ហៅ​ឡានពេទ្យ​។​

  ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើ​កោសល្យវិច័យ​ដើម្បី​រក​មូលហេតុ​នៃ​ការស្លាប់​នេះ​ផងដែរ​៕​

adverise with khmeread

មតិយោបល់