ម្ចាស់ក្លឹប Aston Villa អាចបង្ខំចិត្តលក់ក្លឹបនេះ ខណ:វិបត្តិថវិកាកាន់តែកើនឡើង

ម្ចាស់ក្លឹប Aston Villa លោក Tony Xia ដែលកំពុងមានបញ្ហាថវិកាកាន់តែកើនឡើងនោះ អាចនឹងបង្ខំចិត្តលក់ក្លឹបនេះចោល។​ ក្លឹបនៅក្របខណ្ឌ Championship មួយនេះកំពុងប្រឈមបញ្ហាខ្វះថវិកាយ៉ាងខ្លាំង បន្ទាប់ពីមិនបានឡើងមកកាន់ក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសវិញ។

 

ក្លឹប​ Aston Villa បានព្យួរការងារនាយកប្រតិបត្តិលោក Keith Wyness ចំពេលមានវិបត្តិថវិកាកាន់តែកើនឡើង ហើយការលក់ក្លឹបនេះ អាចជាជម្រើសតែមួយគត់សម្រាប់មហាសេដ្ឋីចិនលោក Tony Xia ។

 

ក្លឹបនេះបានបើកទ្វារទទួលអ្នកវិនិយោគអាមេរិក Peter B Freund ជាម្ចាស់ភាគហ៊ុនមួយភាគតូចនៅក្លឹបបាល់បោះ New York Yankess ដែលត្រូវបានគេភ្ជាប់ទៅនឹងការផ្ទេរសិទ្ធិក្នុងតម្លៃ៧៥លានផោន។

 

ក្លឹប Villa ជាប់បំណុលពន្ធ៤,២លានផោនជាមួយ HMRC បន្ទាប់ពីខកខានមិនបានបង់ពន្ធកាលពីថ្ងៃសុក្រមុន។ នៅពេលនេះក្លឹប Villa កំពុងស្ថិតក្រោមសម្ពាធបង់ប្រាក់នេះក្នុងរយៈពេលប្រាំពីរថ្ងៃ បើមិនដូច្នេះទេនឹងប្រឈមដីកាបង្គាប់ពីតុលាការ។

 

កីឡាករសំខាន់ៗអាចនឹងត្រូវលក់ចេញក្នុងតម្លៃថោក ដើម្បីបង្កើនថវិកាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

adverise with khmeread