ចង់ដឹងថាក្នុងខ្លួនសម្បូរជាតិពុលកម្រិតណា ចូរអង្កេតមើលរោគសញ្ញាទាំង ៦ នេះ

ចៀសមិនរួចទេបច្ចុប្បន្ន អារឿងប៉ះពាល់ជាតិពុលពីខាងក្រៅ។ មានកត្តាច្រើន រួមចំណែកធ្វើឱ្យមនុស្សមានជាតិពុលច្រើនក្នុងខ្លួន ក្នុងនោះមានបរិយាកាសពុលជុំវិញខ្លួន ធូលី ផ្សែងអ័ព្ទ និង ផ្សែងបារី ។ល។ ប៉ុន្តែចំណុចពិសេសមួយទៀតគឺអាហារផ្ទុកជាតិគីមី។ ដូច្នេះ ដើម្បីដឹងថា ខ្លួនយើងកំពុងមានជាតិពុលច្រើនកម្រិតណានោះ សូមអង្កេតមើលរោគសញ្ញាទាំង ៦ ចំណុចខាងក្រោមនេះ។ 

១. ឈឺក្បាលប្រកាំងសឹងតែរាល់ថ្ងៃ
វាជារោគសញ្ញាមួយដែរ បង្ហាញអំពីជាតិពុលកាន់តែច្រើនប្រមូលផ្តុំក្នុងខ្លួនលោកអ្នក។ ក្រពេញទឹករងៃឡាំហ្វាទឹក រងផលប៉ះពាល់ធ្ងន់ពីជាតិពុល ទើបបណ្តាលឱ្យឈឺក្បាល។ 

២. អណ្តាតប្រែពណ៌ស ឬ លឿងខុសធម្មតា
ប្រសិនបើអណ្តាតប្រែពណ៌សឬលឿងខុសប្រក្រតី គឺបានន័យថា ប្រព័ន្ធរំលាយអាហារកំពុងប្រឹងខ្លាំងណាស់ដើម្បីកម្ចាត់ជាតិពុលពីរាងកាយ។ 

៣. បែកញើសជោគជាំ
បែកញើសជារឿងធម្មតា តែបើវាបែកខ្លាំងជោគជាំខុសប្រក្រតី នោះមានន័យថា រាងកាយកំពុងព្យាយាមកម្ចាត់សារធាតុពុលចេញពីរាងកាយយ៉ាងលំបាក។ 

៤. ងុយគេងចម្លែក
សារធាតុពុលច្រើនក្នុងថ្លើមធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូនអេស្ត្រូជែន ដែលចេះតែធ្វើឱ្យមនុស្សអស់កម្លាំងល្ហិតល្ហៃងុយតែដេក។ ផឹកភេសជ្ជៈធ្វើពីបន្លែ ដូចជា ទឹកស្ពៃក្តោបជាដើម អាចជួយបណ្តេញជាតិពុលពីថ្លើមបាន។ 

៥. បញ្ហាស្បែក
ស្បែកជាផ្នែកមួយទៀត ដែលជួយបណ្តេញជាតិពុលពីរាងកាយ។ ស្បែកនឹងមានបញ្ហាជាំ ឬស្នាមផ្សេងៗ ប្រសិនបើស្បែកត្រង់ផ្នែកណាមួយនៃរាងកាយ មិនអាចបណ្តេញជាតិពុលបានដោយមានប្រសិទ្ធភាពទេនោះ។ 

៦. កើនខ្លាញ់ក្បាលពោះ
កើនខ្លាញ់ក្បាលពោះ ជាសញ្ញាមួយបង្ហាញថា ក្បាលពោះកំពុងផ្ទុកទៅដោយជាតិពុល។ ជាតិពុលភាគច្រើនគឺស្តុកទុកនៅត្រង់ក្បាលពោះនេះឯង៕

adverise with khmeread