វៀតណាមចាប់ដាក់លក់ឧបករណ៍ធ្វើតេស្តរកមើលវីរុសហ៊ីវតាមរយៈទឹកមាត់ ក្នុងតម្លៃសមរម្យ

មន្រ្តីសុខាភិបាលវៀតណាម កំពុងផ្ដល់ការធ្វើតេស្ដរកវីរុសហ៊ីវតាមរយៈទឹកមាត់ជិត ៨ ម៉ឺនកន្លែងក្នុងតំបន់ផ្សេងគ្នាក្នុងប្រទេសនេះ។ នេះបើយោងតាមការដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋបាលគ្រប់គ្រងមេរោគអេដស៍របស់វៀតណាមលោក Vu Hai Son តាមរយៈវេបសាយ Tuoitrenews ។

ការធ្វើតេស្ដភាគច្រើន គឺត្រូវបានផ្ដល់ជូនក្នុងទីក្រុង Hanoi និង Ho Chi Minh។

ហើយគួរឱ្យកត់សម្គាល់ផងដែរថា ការធ្វើតេស្ដមេរោគហ៊ីវតាមរយៈទឹកមាត់ គឺច្បាស់ ៩៩ ភាគរយ។

ដោយឡែក ការធ្វើតេស្ដតាមរយៈទឹកមាត់នេះ ក៏មានភាពអវិជ្ជមានផងដែរ នៅពេលអ្នកជំងឺប្រើថ្នាំបង្ការមេរោគហ៊ីវ ជាហេតុធ្វើតេស្តរកមើលមិនឃើញ។

ចំណែកឯឧបករណ៍សម្រាប់ធ្វើតេស្ដមេរោគហ៊ីវតាមរយៈទឹកមាត់ (​Saliva-based HIV) មានតម្លៃត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះក្នុងប្រទេសវៀតណាម៕

adverise with khmeread