ម្តាយខំស្កាត់មកលេងកូនប្រុស ដែលខំរៀននៅសាកលវិទ្យាល័យ...ឃើញស្រីស្អាតម្នាក់រស់នៅក្នុងបន្ទប់រួមគ្នា កូននៅប្រកែកថាជាមិត្តធម្មតា...ពេលគាត់ចេញទៅវិញបាត់ចានប្រាក់មួយទើបដឹងរឿងសម្ងាត់

សំណើច៖ នៅថ្ងៃមួយមានអ្នកម្ដាយម្នាក់បានមកលេងកូនប្រុសរបស់ខ្លួនដែលរស់នៅជាមួយមិត្តរួមបន្ទប់ដែលជានារីភេទនៅឯទីក្រុង។

អំឡុងបាយល្ងាច ម្ដាយរបស់បុរសសង្ហាម្នាក់នោះកត់សម្គាល់ឃើញថា មិត្តរួមបន្ទប់របស់កូនប្រុសខ្លួនពិតជាមានសម្ផស្សមិនចាញ់តារាបង្ហាញម៉ូដ។ នៅពេលនោះដែរ គាត់ក៏បានកើតចិត្តសង្ស័យថាពីរនាក់នេះច្បាស់ជាមានទំនាក់ទំនងលើសពីមិត្តរួមបន្ទប់ ដែលកូនចិត្តនេះរឹតតែធ្វើឱ្យគាត់កាន់តែចង់ដឹង។

នៅល្ងាចនោះខណៈមើលអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នា ម្ដាយក៏បានចាប់ផ្ដើមងឿងឆ្ងល់ថាតើទំនាក់ទំនងអ្នកទាំងពីរគឺគ្រាន់តែជាមិត្តរួមបន្ទប់ឬយ៉ាងម៉េចខ្លះ។

ដោយយល់ចិត្តម្ដាយ កូនប្រុសក៏មកកៀកកិត ហើយនិយាយថា "ខ្ញុំដឹងថាម៉ាក់កំពុងគិតពីអ្វី ប៉ុន្តែកូនសូមធានាថា យើងទាំងពីរគ្រាន់តែជាមិត្តរួមបន្ទប់តែប៉ុណ្ណោះ"។

ប្រហែលមួយសប្ដាហ៍ក្រោយមក មិត្តរួមបន្ទប់ក៏មកប្រាប់ខាងបុរសសង្ហាដោយនិយាយថា "តាំងពីម្ដាយ 'បងឯង' មកញ៉ាំបាយល្ងាចនោះមក ញុំរកចានប្រាក់មិនឃើញសោះតែម្ដង។ តើអាចទេថាម្ដាយ 'បងឯង' ជាអ្នកយកទៅ?"។

ខាងបុរសសង្ហារក៏បានតបវិញថា "បងក៏សង្ស័យដែរ ប៉ុន្តែបងនឹងផ្ញើសារសួរគាត់ដើម្បីបញ្ជាក់ភាពបរិសុទ្ធ"។

ល្ងាចនោះគាត់ក៏បានសរសេរសំបុត្រអេឡិចត្រូនិចយ៉ាងដូច្នេះថា៖

    ជូនម្ដាយសំណព្វ
    ខ្ញុំមិនមានន័យថាម៉ាក់ "បាន" យកចានប្រាក់ពីផ្ទះរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមានន័យថាម៉ាក់ "មិនបាន" យកចានប្រាក់នោះដែរ ប៉ុន្តែការពិតនោះគឺថា ចានប្រាក់បានបាត់ចាប់តាំងពីម៉ាក់បានមកលេងកូន។
    ពីកូនសម្លាញ់

ប្រហែលជាប្រាំពីរថ្ងៃក្រោយមក គាត់ក៏បានទទួលអ៊ីម៉ែលពីម្ដាយដែលត្រូវបានសរសេរយ៉ាងដូច្នេះ៖

    កូនម៉ាក់
    ម៉ាក់មិនមានន័យថាកូន "ពិតជា" គេងជាមួយមិត្តរួមបន្ទប់កូនទេ ហើយម៉ាក់ក៏មិនមានន័យថាកូន "ពិតជាមិនបាន" គេងជាមួយនាងនោះដែរ ប៉ុន្តែការពិតនោះគឺថាប្រសិនបើនាងគេងនៅគ្រែរបស់នាងមែននោះៗនាងច្បាស់ជារកឃើញចានប្រាក់នៅក្រោមភួយហើយ។
    ស្រឡាញ់កូនម៉ាក់

adverise with khmeread