អ្នកកាសែតល្បីៗរបស់ចិននិងអាមេរិក ចេះច្រឡំដែរតើ...ខំប្រឹងថតនាង He Chengxi ស្ទើរបែកកាមេរ៉ា ព្រោះស្មានតែ Fan Bingbing

នៅពេលគេផ្អើលរឿងតារាសម្ដែងស្រីនាង Fan Bingbing គេចវេសពន្ធ មានរូបមនុស្សផ្សេងមួយទៀតកំពុងចេញផ្សាយលើទំព័រមុខកាសែត និងវេបសាយ។

រូបភាពលើទំព័រមុខវេបសាយដូចជា Financial Times និង South China Morning Post បានប្រើរូបភាពនាង He Chengxi វ័យ ២៣ ឆ្នាំ ដោយស្មានតែនាងគឺជាតារាល្បីនាង Fan Bingbing។

He Chengxi ដែលគេស្គាល់ និងល្បីលើបណ្ដាញសង្គមចិន បន្ទាប់ពីធ្វើការវះកាត់ច្រើនលើកដើម្បីឱ្យមានមុខមាត់ដូចជានាង Fan Bingbing។

ហើយមិត្តប្រុសរបស់នាងក៏ធ្វើការបើកចំហសម្រាប់ការវះកាត់របស់នាងដែរ។

យោងតាមវេបសាយ Shanghaiist អ្នកថតរូបកាសែត AFP យល់ច្រឡំថា Chengxi ជា Bingbing បន្ទាប់ពីថតរូបនាងក្នុងមហោស្រពភាពយន្តទីក្រុងកាន ដែលអ្នកទាំងពីរបានចូលរួមកាលពីថ្មីៗក្នុងឆ្នាំនេះ៕

adverise with khmeread