ភូមិចិនមួយបោះបង់ចោលតាំងពីឆ្នាំ ១៩៩៤ ឥឡូវធម្មជាតិសុំយកទៅវិញ ប៉ុន្តែទេសភាពវិញញាក់សាច់!

កោះ Shengshan ក្នុងតំបន់ភាគខាងកើតខេត្តចេជាំង ប្រទេសចិន គឺជាដែនដីកំណើតរបស់កូនភូមិ Houtouwan ដែលជាភូមិត្រូវបានគេបោះបង់ចោលមួយ ឥឡូវបានប្រែក្លាយទៅជាទីតាំងដែលរុក្ខជាតិបៃតងលេបត្របាក់ទៅវិញទាំងស្រុង។

អ្នកកាសែតរបស់ទីភ្នាក់ងាសារព័ត៌មាន AFP លោក Johannes Eisele បានធ្វើដំណើរទៅកាន់កោះ Houtouwan ដើម្បីចាប់យករូបថតពីលើអាកាសដ៏អស្ចារ្យទាំងនេះ។

កូនកោះតូចមួយនេះ ធ្លាប់ជាជម្រកអ្នកនេសាទជាមួយនឹងអ្នកនេសាទត្រីច្រើនជាង ២.០០០នាក់ ហើយគ្រួសាររបស់ពួកគេមានផ្ទះច្រើនជាង ៥០០ខ្នង។

ភាពដាច់ស្រយាលនៃកោះនេះមានន័យថាបទដ្ឋាននៃការអប់រំ និងគុណភាពនៃការផ្តល់ម្ហូបអាហារបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

អ្នកភូមិបានចាប់ផ្តើមចាកចេញពីកោះមួយនេះនៅដើមទសវត្សរ៍១៩៩០ ក្នុងគោលបំណងស្វែងរកជីវភាពប្រសើរជាងនេះ។

នៅឆ្នាំ១៩៩៤ ស្ទើរតែគ្រប់គ្នាបានចាកចេញពីទីនោះ ហើយនៅសល់អ្នកភូមិតិចតួចបំផុតដែលបន្តរស់នៅទីនោះមកទល់សព្វថ្ងៃ។

ក្នុងរយៈពេលជាច្រើនឆ្នាំធម្មជាតិដ៏ស្រស់ស្អាតបានទាមទារមកវិញនូវសំណង់នានា ដែលធ្វើឱ្យកោះដាច់ស្រយាលនេះឥឡូវក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព៕


 

adverise with khmeread