adverise with khmeread Index

រថយន្ត​BMW​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ខ្ទប់​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ប្រាវ​

    ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារតែ​រថយន្ត​ម៉ាក​BMW​មួយគ្រឿង​បើក​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ទាំង​កម្រោល​បណ្តាល​ឲ្យ​រង​កា​ខូចខាតទាំងសងខាង តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​អាគារ​កា​ណា​ឌី​យា តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចកខណ្ឌដូនពេញ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​កង់​បី​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស  ។​ខណៈ​មកដល់ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​BMW ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q -9066 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យខ្ទប់​ជាប់​នឹង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​តែ​សំណាង់​មិនមាន​អ្នករងរបួស​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉ឺម៉ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោកដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​៕​

adverise with khmeread

មតិយោបល់