រន្ធត់ចិត្តនៅពេលឃើញស្វាអូរ៉ង់អូតង់មួយក្បាលព្យាយាមការពារជម្រករបស់វាពីក្រុមអ្នកកាប់ឈើ

        សត្វស្វាអូរ៉ង់អូតង់​មួយក្បាល​ត្រូវ​បាន​គេថតបានពេល​ព្យាយាម​យ៉ាងខ្លាំង​​ដើម្បី​ការពារជម្រក​របស់​វាដែល​កំពុង​រងការ​បំផ្លេចបំផ្លាញ​ដោយ​ក្រុម​អ្នក​កាប់​ឈើ។​

        សត្វស្វាដ៏ធំនេះ​បាន​ដើរលើដើមឈើ ដើម្បី​ព្យាយាម​រារាំង​ក្រុម​អ្នក​កាប់​ឈើ​ មុន​ពេល​បង្ខំចិត្ត​ចុះមក​ដី។

        ហេតុការណ៍​នេះកើតឡើង​នៅ​តំបន់ព្រៃ Sungai Putri នៅលើ​កោះ Borneo ប្រទេសឥណ្ឌូណេស៊ី។

        រូបភពវីដេអូនេះ ដែល​តាម​សេចក្តី​រាយការណ៍​ថា ត្រូវ​បាន​ថតកាល​ពី​ឆ្នាំ​២០១៣​ ប៉ុន្តែទើបនឹ​ងត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ត្រូវបាន​ថត​ដោយ​អង្គការ​សុខុមាលភាពសត្វ International Animal Rescue ។

        អង្គការនេះអាចសង្គ្រោះ​សត្វស្វាអូរ៉ង់អូ​តង់​នេះ​បាន​ ទោះបីជា​យ៉ាងណា​ពួកគេ​បាន​ព្រមាន​ពីផលប៉ះពាល់មកលើ​ជម្រក​សត្វដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​សត្វទាំង​នេះបង្ខំចិត្ត​ទៅរស់នៅ​តំបន់ក្បែរមនុស្ស​ហើយ​ជាញឹកញាប់​មាន​បញ្ហា​ជាមួយ​មនុស្ស​ផងដែរ។

        អង្គការ World Woldlife Fund បាន​ឲ្យ​ដឹងថា ចំនួន​សត្វស្វាអូរ៉ង់អូតង់​បាន​ធ្លាក់​ចុះយ៉ាងច្រើន​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​ទៅនេះ ស្របពេល​៥៥​ភាគរយ​នៃជម្រក​របស់​វា​ត្រូវ​បាន​បំផ្លាញ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ៕

 

adverise with khmeread