ខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្លឹប Juventus សារភាពថា ចង់មកលេងនៅក្របខណ្ឌ PL

        ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Gonzalo Higuain ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ាន់ប្រមាណ​កាន់តែ​ច្រើន​ឡើង​ថា ខ្លួន​អាចនឹង​ចាកចេញពី​ទីក្រុង Turin ដើម្បីមក​ចូល​រួម​ជាមួយ​ក្លឹប Chelsea ។

        ខ្សែប្រយុទ្ធ​វ័យ៣០​ឆ្នាំ​រូបនេះត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​សន្យា​ផ្ទេរមក​ពហុកីឡាដ្ឋាន Stamford Bridge ស្របពេល​ Chelsea កំពុង​ស្វែងរកខ្សែប្រយុទ្ធ​ម្នាក់​ទៀត​នៅ​រដូវក្តៅនេះ បន្ទាប់ពី​ខ្សែប្រយុទ្ធ Alvaro Morata ធ្វើមិនល្អ​នៅ​រដូវកាល​ដំបូង​របស់ខ្លួន បើទោះបីជា​កីឡាករ​អេស្ប៉ាញ​រូប​នេះ​រក​បាន​១៥​គ្រាប់​ក៏ដោយ។

         នៅមុន​វើលខាប់នេះ Gonzalo បាន​បង្ហើបប្រាប់​ពីបំណង​ចង់​មក​លេងនៅ​អង់គ្លេស។ ប៉ុន្តែទោះបីជាយ៉ាងណាកីឡាកររូបនេះបាន​និយាយថា “​ខ្ញុំនៅ​ជាប់​កិច្ច​សន្យា​ជាមួយ​ Juventus ហើយ​មិន​ទាន់មាន​ការ​ទាក់​ទងទេ”៕

adverise with khmeread