Athletic Bilbao ចង់នាំយកកីឡាករ Ander Herrera ត្រឡប់មកវិញ

        ក្លឹប Athletic Bilbao ចង់​នាំ​យក​កីឡាករ Ander Herrera ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប​ Man Utd នោះត្រឡប់​ទៅ​វិញ​ និង​ត្រៀម​​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយ​ជា​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុតផងដែរ។

        ក្លឹបនៅ​ក្របខណ្ឌ La Liga នេះបានបង្ហាញចំណាប់អារម្មណ៍​នៅពេល​កិច្ច​សន្យា​របស់​ខ្សែបម្រើរូបនេះគ្រោងនឹងផុត​នៅ​រដូវក្តៅនេះ ប៉ុន្តែ​​ Man Utd មាន​លក្ខខណ្ឌពន្យារកិច្ច​សន្យា​មួយឆ្នាំ​ទៀត។

        ទោះបីជា​យ៉ាងណាក្លឹប Bilbao នៅតែ​ចាប់អារម្មណ៍​ហើយ​នឹង​ផ្តល់កិច្ច​សន្យា​ដែល​មាន​ប្រាក់ឈ្នួ​ល​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បានជួប​ជុំកីឡាកររូបនេះឡើងវិញនៅ​រដូវក្តៅ​នេះ។

Herrera បាន​ចំណាយ​ពេល​បីឆ្នាំ​ជាមួយ​ Bilbao មុន​ពេល​បង់​ប្រាក់​ផ្តាច់​ ដើម្បី​ចូល​រួម​ជា​មួយ​ក្លឹប Man Utd ក្នុង​តម្លៃ​៣៣​លានផោន​កាល​ពីឆ្នាំ​២០១៤​។

        ប៉ុន្តែកីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ធ្វើ​មិន​សូវ​បាន​ល្អទេកាល​ពីរដូវកាល​មុន ដោយគ្រូបង្វឹក​លោក Jose Mourinho ពេញ​ចិត្ត​ដាក់​ឲ្យ​ Nemanja Matic, Paul Pogba និង​ Scott Mc Tominay លេង​ច្រើន​ជាង៕

adverise with khmeread