Real Madrid យល់ព្រមចំណាយប្រាក់៥០លានផោនដើម្បីផ្ទេរខ្សែប្រយុទ្ធ វ័យ ក្មេង Rodrygo របស់ក្លឹប Santos

ក្លឹបយក្សអេស្ប៉ាញ​​ Real Madrid ​នឹង​ចំណាយ​ប្រាក់​៤០​លានផោន​ជាមុន និង​១០​លានផោន​នៅ​ពេល​ក្រោយ​ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរ​កីឡាករ​ឆ្នើម​វ័យ​១៧​ឆ្នាំ​ Rodrygo របស់ក្លឹប Santos។

        ក្លឹប Real Madrid មិនរង់ចាំយូរ​ទេ ដោយ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ភ្លាមៗតែ​ម្តង​ហើយ​តំណាង​របស់​កីឡាករ​វ័យ​ក្មេង​រូបនេះ​នឹង​ទទួល​បាន​ប្រាក់ប្រហែល​២០​លានផោន​។ ក្លឹប Real Madrid បាន​យក​ឈ្នះ​ក្លឹប Barcelona ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​នេះ​។​

Rodrygo បានបង្ហាញមុខ​១៧​លើកសម្រាប់​ក្លឹប Santos ដោយ​រក​បាន​៦​គ្រាប់​​និង​បង្កើត​ឱកាស​ពីរ​លើក​ផងដែរហើយ កីឡាកររូបនេះ​លេងក្នុងក្រុម​ជម្រើស​យុវជនអាយុក្រោម​១៧​ឆ្នាំ​របស់​ប្រេស៊ីល៕

adverise with khmeread