លោក Roman Abramovic ច្រានចោលសំណើសុំទិញក្លឹប Chelsea

ម្ចាស់ក្លឹប Chelsea លោក Roman Abramovich បានច្រានចោលការចរចាសុំទិញក្លឹបពីសំណាក់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe​ ។

 

លោក Jim មានក្លឹបបាល់តាត់មួយនៅប្រទេសស្វីសនិងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនជាងលោក Abramovic ពីរដង។ សេដ្ឋីវ័យ៦៥ឆ្នាំរូបនេះគឺជាមហាសេដ្ឋីដ៏ស្តុកស្តម្ភម្នាក់និងជានាយកប្រតិបត្តិក្រុមហ៊ុន Ineos ហើយក៏ជាអតិថិជនប្រចាំរដូវកាលនៅពហុកីឡាដ្ឋាន Stamford Bridge ផងដែរ។ លោកបានបង្ហាញចំណាប់អារម្មណ៍ចង់ទិញក្លឹប​ Chelsea ខណ:ពេលមានការប៉ាន់ប្រមាណថា មហាសេដ្ឋីរុស្ស៊ីលោក Abramovic អាចនឹងពិចារណាលក់ក្លឹបនេះ។

 

ប៉ុន្តែការទាក់ទងរបស់លោក Jim ត្រូវបានច្រានចោលភ្លាមៗ ហើយលោក Abramovic បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានបំណងលក់ក្លឹប Chelsea ទេ បើទោះបីជាលោកសម្រេចចិត្តផ្អាកផែនការសង់ពហុកីឡាដ្ឋានថ្មីជាការឆ្លើយតបនឹងបញ្ហាទិដ្ឋាកាក៏ដោយ។

 

ក្លឹប Chelsea បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃសុក្រ ដោយអះអាងថា លោក Abramovic នៅតែប្តូរផ្តាច់ជាមួយក្លឹបដែលលោកបានកាន់កាប់អស់រយៈពេល១៥ឆ្នាំមកនេះ ៕

adverise with khmeread