ថ្ងៃមុន Spiderman បារាំង ឥឡូវ Spiderman ចិនវិញម្តង ឡើងតោងអគារខ្ពស់ជួយក្មេងដោយមិនខ្វល់ពីអាយុជីវិតខ្លួនឯង

បុរសម្នាក់ ដែលត្រូវបានចាប់ជាប់នៅក្នុងវីដេអូមួយ កំពុងតោងឡើងអគារមួយកន្លែង ក្នុងប្រទេសចិន ដើម្បីជួយជីវិតក្មេងប្រុសវ័យ ២ឆ្នាំមួយរូប ត្រូវបានសាទរជា "Chinese Spider-Man" (វីរបុរសពីងពាងចិន) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសមួយនេះ។

ឃ្លីបរបស់លោក Zhang Xin កំពុងតោងឡើងទៅកាន់ជាន់ទីប្រាំនៃអគារកើតហេតុ ដែលមានភាពល្បីល្បាញជាខ្លាំងក្នុងប្រទេសចិន បានកើតឡើង បន្ទាប់ពីការសង្គ្រោះគ្នាស្រដៀងគ្នានឹងនេះដែរនៅក្នុងទីក្រុងប៉ារីស​បានផ្ទុះល្បីល្បាញនៅក្នុងសារព័ត៌មាននានាជុំវិញពិភពលោក។

លោក Zhang ដែលជាទាហានចូលនិវត្តន៍មួយរូប បានដើរឆ្លងកាត់អគារកើតហេតុក្នុងតំបន់ភាគកណ្តាលខេត្តហ៊ូណាន ពេលដែលគាត់បានសម្គាល់ឃើញថា ក្មេងប្រុសរងគ្រោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ក្មេងប្រុសរងគ្រោះថ្នាក់បានជាប់ក្បាលរបស់គាត់នៅក្នុងរបាដែកនៃចម្រឹងបង្អួច ហើយខ្លួនរបស់វាធ្លាក់យោលសំយុងចុះមកក្រោម។

លោក Zhang បានស្រវ៉ាឡើងទៅលើជាន់ទីប្រាំមួយ មុនពេលដែលគាត់បានរុញក្មេងប្រុសចូលទៅក្នុងផ្ទះរបស់វាវិញ៕


 

adverise with khmeread