adverise with khmeread Inde1x

ចោរ​ញី​ឈ្មោល​២​នាក់​ឆក់​កាបូប​ពី​ជន​ជនជាតិ​បារាំង​២​នាក់​ប្តី​ប្រពន្ធ​បានសម្រេច

   ភ្នំពេញ ៖ ជនជាតិ​បារាំង ប្ដី​ប្រព​ន្ឋ​ពីរ​នាក់​ត្រូវបាន ជនសង្ស័យ​ប្រុស​ស្រី​ពី​នាក់​ធ្វើ​សកម្មភាព ឆក់​កាបូបស្ពាយ​ពី​ខ្លួន​បានសម្រេច រួច​ជិះ​គេចខ្លួនបាត់​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ កុម្ភៈ​ឆ្នាំ​២០១៦ នៅក្បែរ​សណ្ឋាគារ​កាំបូឌី​យ៉ាណា តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

         បើតាម​សម្ដី​ជនជាតិ​បារាំង​ប្ដី​ប្រព​ន្ឋ​ទាំងពីរ​នាក់​ដែលជា​ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ពួកគាត់​ទាំងពីរ​នាក់​បាន​ដើរ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​។ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សង់​ប៊ិ​ុ​ច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មកពី​ក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បារាំង​ដែល​ដើរ​ទន្ទឹម​និង​ប្ដី បានសម្រេច រួច​ជិះ​គេចខ្លួនបាត់​តែម្ដង​។​

         ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​បាន​នាំ​ជនរងគ្រោះ​ទាំងពីរ​នាក់មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ចតុមុខ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

   ដោយឡែក​សម្ភារៈ​ដែល​ជនរងគ្រោះ​បាត់បង់​រួមមាន ទូរ​ស័​ព្ឋ​iPhone6​មួយគ្រឿង កាបូប​មួយ សំបុត្រ​យន្តហោះ និង​លុយ​មួយចំនួន​។​

     គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​តែងតែមាន​ករណី​ឆក់​កាបូប និង​ទូរស័ព្ទ​ពី​ជនបរទេស​ជា​ញឹកញាប់​តែ​មិនដែល​ឃើញ​បង្ក្រាប​ឬក៏​តាម​ចាប់យក​ជនល្មើស​ក៏ដូចជា​សម្ភារៈ​ដែល​បាត់បង់​មក​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ទេ គឺ​បានត្រឹមតែ​ដាក់ពាក្យ​បណ្តឹង​រួចហើយ​ក៌​ស្ងាត់​ទៅវិញ ។​

    ម្យ៉ាងវិញទៀត​ជនរងគ្រោះ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស ដែលជា​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលមក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង ជា​ជ្រុង​មួយ​ប៉ះពាល់​ដល់​នយោបាយ​អូសទាញ​ទេសចរណ៍​។ ប្រជាពលរដ្ឋ​ភាគច្រើន​ក៏បាន​សំណូមពរ​ទៅដល់​ក្រសួង​មាន​សមត្ថកិច្ច​មេត្តាជួយ​រឹតបណ្តឹង​ខាង​សន្តិសុខ សុវត្ថិភាព​ឲ្យ​បានល្អ​ផង ។ ប្រជាពលរដ្ឋ​បន្តថា​អំពើ​ឆក់​ប្លន់​ទាំងនេះ​គឺ​កើតមានឡើង បណ្តាលមកពី​ការលេង​ល្បែងស៊ីសង គ្រប់​ប្រភេទ ជាពិសេស​ករណី​ប្រើប្រាស់​និង​ជួញដូរ​នូវ​សារធាតុ​ញៀន​លាយឡំ​គ្នា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ផងដែរ​៕​

adverise with khmeread

មតិយោបល់