វើលខាប់ជិតមកដល់ ជាងចម្លាក់វៀតណាមម្នាក់ក្លាយជាអ្នកមាន ដោយសារអតិថិជនកុម្ម៉ង់ភ្លូកទឹកភ្លូកដី ឱ្យធ្វើពានក្លែងក្លាយសម្រាប់ពួកគេ

នៅក្នុងរោងជាងកខ្វក់មួយកន្លែងនៅជាយក្រុងហាណូយ កម្មករកំពុងមមាញឹកចាក់ពុម្ព និងបាញ់ថ្នាំពានវើលខាប់ក្លែងក្លាយរាប់រយដុំ ខណៈដែលអតិថិជនកុម្ម៉ង់ទិញដូចទឹកបាក់ទំនប់នៅមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមដល់សប្តាហ៍ក្រោយ។

តម្រូវការពានក្លែងក្លាយក្នុងប្រទេសវៀតណាមដែលងប់នឹងបាល់មួយនេះកំពុងកើនឡើងយ៉ាងខ្លាំង ខណៈពានវើលខាប់ដាំមាស ១៨ ការ៉ាត់មែនទែននឹងត្រូវប្រគល់ឱ្យជ័យលាភីក្នុងការប្រកួតវើលខាប់នៅរុស្ស៊ី ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ក្រោយនេះ។

ជាងធ្វើពានក្លែងក្លាយ លោក Vuong Hong Nhat បានធ្វើពានចម្លងនេះ ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង។

អ្នកគាំទ្រក្លិប Manchester United វ័យ ៥៧ ឆ្នាំរូបនេះបាននិយាយថា "ដំបូងខ្ញុំមិនចង់លក់ពានទេ ខ្ញុំគ្រាន់តែព្យាយាមបំពេញចំណង់ចំណូលចិត្តបាល់ទាត់របស់ខ្ញុំប៉ុណ្ណោះ និងឱ្យមិត្តភក្តិនិងក្រុមគ្រួសារទុកជាកាដូ"។

ប៉ុន្តែពានក្លែងក្លាយទាំងនេះឥឡូវមានប្រជាប្រិយភាពខ្លាំងណាស់ដែលឥឡូវនេះគាត់រំពឹងលក់វា៣០០០គ្រឿងតាមការបញ្ជាទិញនៅឆ្នាំនេះ ដែលកើនឡើង៣ដងធៀបនឹងពានលក់បានក្នុងឆ្នាំ ២០១៤៕

adverise with khmeread