មិនគួរឱ្យជឿ! ចេះនិយាយភាសាបរទេសច្រើន ជួយពន្យារភាពចាស់ និង ជំរុញខួរក្បាលឆ្លាតវៃ...នៅមានរឿងភ្ញាក់ជាច្រើនទៀត!

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា មនុស្សចេះនិយាយច្រើនភាសាគឺមានបញ្ញាខ្ពស់ជាងអ្នកធម្មតា។ នេះគឺដោយសារតែការភ្ជាប់ទំនាក់ទំនងគ្នារវាងតំបន់ផ្សេងៗគ្នាក្នុងខួរក្បាល។

រៀនភាសាថ្មីគឺជួយការពារខួរក្បាលលោកអ្នកពីជំងឺវិបល្លាស ជួយពន្យារជំងឺវង្វេងបាន ៥ ឆ្នាំ ជួយអ្នកជំងឺដាច់សរសៃឈាមឆាប់ជាសះស្បើយពីជំងឺ ជួយបង្កើនទំហំខួរក្បាលនិងជំរុញអំណាចខួរក្បាល។

នៅពេលរៀនភាសាច្រើន ខួរក្បាលនឹងបញ្ចេញរំញោចខ្លាំងទៅតំបន់មួយហៅថា Hippocampus ដែលជាអ្នកធ្វើដំណើរការភាពចងចាំរបស់មនុស្ស និងជំរុញការរៀនសូត្រ។

និយាយភាសាច្រើនជួយជំរុញសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តបានល្អ។ វាជួយឱ្យការសម្រេចចិត្តមានហេតុផលច្បាស់លាស់ ហើយលើសពីនេះវាជួយពន្យារភាពចាស់ ព្រោះពេលចាស់ទៅខួរក្បាលនៅតែបំពេញមុខងារបានល្អជាងអ្នកធម្មតា។ 

ក្រៅពីនេះ ចេះភាសាច្រើននៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា ៖
- ជួយបង្កើនសមត្ថភាពខាងគណិតវិទ្យា
- ជួយជំរុញឱ្យមានគំនិតច្នៃប្រឌិតខ្ពស់
- ជួយលោកអ្នកធ្វើទំនាក់ទំនងបានល្អជាមួយវប្បធម៌ផ្សេងៗ
- ជំរុញភាពជឿជាក់លើខ្លួនឯង និងហ៊ានប្រឡូកនឹងការប្រកួតប្រជែងថ្មីៗ
- ជួយកាត់បន្ថយការភ័យខ្លាចចំពោះសិស្សក្មេងៗ និងធ្វើឱ្យពួកគេមានគំនិតចាស់ទុំតាំងពីក្មេង
- ជួយក្មេងៗឆាប់ចាប់បានភាសាផ្សេងទៀតនៅពេលធំឡើង
- ជួយជំរុញភាសាកំណើតរបស់អ្នកឱ្យកាន់តែពូកែ៕

adverise with khmeread