adverise with khmeread 1

​លោក Alan Hansen និយាយថា Liverpool ត្រូវការ​ឲ្យ​លុយ ២០០ លាន​ផោន​ទៅ​លោក Klopp

​អតីត​ខ្សែការពារ Liverpool លោក Alan Hanen ជឿថា ក្លឹប​ត្រូវការ​ចាយលុយ​ឲ្យ​ច្រើន​នៅ​រដូវក្តៅ​ខាងមុខ ប្រសិនបើ​ពួកគេ​ចង់​ប្រកួតប្រជែង​ពាន Premier League​។​

​ដោយ​មិនដែល​ស្គាល់​រសជាតិ​ពាន Premier League សោះ ក្រុម​អ្នកគាំទ្រ​ហង្ស​ក្រហម​បាន​មើល​ឱកាស​ឈ្នះ​ពាន​នេះ​បាន​រសាត់​ទៅ​ផុត​ទាំង​ឈឺចាប់ នៅក្នុងរ​ជ្ជា​កាល​របស់លោក Brendan Rodgers​។​

​លោក Hansen ដែល​ឈ្នះ​ជើងឯក​ចំនួន​ប្រាំបី​ដង​ក្នុងអំឡុងពេល​របស់គាត់​នៅ​ទឹកដី Anfield បាន​ប្រាប់​ម្ចាស់​ក្លឹប Fenway Sports Group ឲ្យ​ផ្តល់​អ្វីដែល​ឲ្យ​លោក Klopp ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយ​គូប្រជែង​ពាន​ម្តងទៀត ប៉ុន្តែ​រឿងនេះ​នឹងត្រូវ​ចំណាយលុយ ២០០ លាន​ផោន​។​

​លោក​បាន​ប្រាប់ Indepedent ថា "​កីឡាករ​ទាំងនេះ​នឹងមិន​ឈ្នះ​លី​ក​ទេ ការពិត​ពួកគេ​ត្រូវ​ការទិញ​កីឡាករ​ប្រាំ​នាក់​បន្ថែម​"​។​

​លោក​បាន​បន្តថា "​អ្នក​អាច​និយាយថា ពួកគេ​ត្រូវ​ការចំណាយ ១០០ លាន​ផោន ប៉ុន្តែ​លុយ​ប៉ុន​នេះ តើ​អ្នកនឹង​ទិញ​នរណា​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​? បើសិន​ពួកគេ​ពិតជា​ចង់​លើក​ពាន​មែន គេ​ត្រូវការ​ច្រើនជាង​ដែល​ប្រហែលជា ២០០ លាន​ផោន​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់