Oliver Giroud រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតមិត្តភាពរវាងក្រុមបារាំង និងក្រុមអាមេរិក

      ខ្សែប្រយុទ្ធ Olivier Giroud រងរបួសយ៉ាង​ធ្ងន់ធ្ងរ​​ តែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​មុន​ព្រឹត្តិការណ៍​វើលខាប់​ បន្ទាប់ពី​ប៉ះទង្គិច​ក្បាលជាមួយ​កីឡាករ Matt Miazga អំឡុង​ពេល​ប្រកួត​មិត្ត​ភាព​រវាងក្រុម​បារាំង​និង​អាមេរិកកាល​ពី​យប់​ថ្ងៃសៅរ៍។

      Giroud ​ត្រូវ​បាន​គេ​នាំ​ចេញពី​ទីលាន​នៅ​តង់​ទី​២​ដោយ​មាន​ការរុំរបួស​ក្បាល​ផងដែរ ចំណែក​កីឡាករ Miazga ក៏រងរបួស​ធ្ងន់ផងដែរ។ កីឡាករ​ទាំង​ពីរ​ទំនង​ជា​មាន​ភាពវង្វេងរង្វាន់​ ដែល​អាចធ្វើឲ្យ​យុទ្ធនាការនៅវើលខាប់​របស់​ Giroud ស្ថិតក្នុងភាពមិន​ច្បាស់​លាស់។

      ខ្សែប្រយុទ្ធរូបនេះដេកនៅលើទីលាន​អស់រយៈ​ពេល​៥នាទី​ បន្ទាប់ពីការ​ប៉ះទង្គិច​នេះ៕

adverise with khmeread