Everton ចង់បានខ្សែការពារ Victor Lindelif របស់ Man Utd

          គ្រូបង្វឹក​ថ្មី Marco Silva របស់​ក្លឹប Everton ចង់​បាន​ខ្សែការពារ Victor Lindelof នៅ​ពហុកីឡាដ្ឋាន Goodison Park។ លោក Silva បាន​រៀបចំបញ្ជីឈ្មោះ​គោលដៅដែល​ត្រូវ​ផ្ទេរជា​មួយ​​ប្រធាន​បច្ចេកទេសថ្មីលោក Marcel Brands ។

          លោក Silva ចាត់ទុក​ខ្សែការពារវ័យ​២៣​ឆ្នាំ​រូបនេះ​គឺជា​អាទិភាព​ផ្ទេរក្នុងតម្លៃ​៣៥លានផោន ហើយ​នឹង​ត្រៀម​ខ្លួន​ដាក់សំណើ​ ប្រសិបន​ Man Utd ​ពិចារណា​លក់កីឡាករ​រូបនេះមែន។

          លីនដេឡូហ្វ ដែល​រួមដំណើរជាមួយ​ក្រុម​ស៊ុយអែត​សម្រាប់ការ​ប្រកួត​វើលខាប់ មាន​ការ​លំបាក​ក្នុងការ​សម្របខ្លួន​នៅ​ក្របខណ្ឌព្រីមីញ៉េ​លីកក្នុងរដូវកាល​ដំបូង​ បន្ទាប់ពី​ចាកចេញពី​ក្លឹប Benfica មកចូល​រួម​ជាមួយ​យូណាយធីត​ក្នុង​តម្លៃ​៣១,៥លាន​ផោន​កាល​ពីរដូវក្តៅ​មុន។

          ប៉ុន្តែលោក ស៊ីលវ៉ា ស្គាល់​ លីនដេឡូហ្វ ច្បាស់​នៅពេល​ដែលកីឡាករ​រូបនេះ​លេងបាន​ល្អជាមួយ​ក្រុម Benfica ។

          លីនដេឡូហ្វ ធ្លាប់បង្កើតកំហុស​ធ្ងន់​ពីរលើក​ដែល​ធ្វើ​ឲ្យ​ក្រុម​យូណាយធីត​ចាញ់​ក្រុម​លំដាប់​អន់ Huddersfield 2-1 កាល​ពីដើមរដូវកាល​មុន និង​មាន​ការ​លំបាកក្នុង​ការ​ឈាន​ដល់កម្រិតដែល​ធ្លាប់ធ្វើបាន​ជាមួយ​ក្លឹប Benfica និង​ក្រុម​ជម្រើស​ជាតិ៕

adverise with khmeread