ដល់ក! អាហ្សង់ទីនដឹកអាហារ ៣ តោនមករុស្ស៊ីដើម្បីប៉ូវកម្លាំងកីឡាករអំឡុងការប្រកួតវើលខាប់

សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានដឹកជញ្ជូនអាហារចំនួន ៣ តោនទៅប្រទេសរុស្ស៊ីរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដើម្បីធានាថា កីឡាកររបស់ពួកគេបរិភោគបានឆ្ងាញ់មាត់ និង លេងបានល្អនៅលើទីលាន។

ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅរុស្ស៊ី លោក Ricardo Lagorio បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា "ក្រុមជម្រើសជាតិបាននាំយកមកជាមួយនូវអាហារប្រពៃណីទាំងអស់សម្រាប់កីឡាករអាហ្សង់ទីន ដូចជា សាច់គោ សាច់ជ្រូក ទឹកដោះគោខាប់ និងតែឆ្ងាញ់។ល។ មានផលិតផលអាហារប្រមាណជា ៣ តោនដឹកពីអាហ្សង់ទីនមកទីក្រុងប្រូននីតស៊ី។ មេចុងភៅដែលនឹងចម្អិនអាហារសម្រាប់ក្រុមជម្រើសជាតិបានមកដល់ទីក្រុងប្រូននីតស៊ីរួចហើយ"។

អាហ្សង់ទីនមិនមែនមានតែឯងនោះទេខណៈដែលអាល្លឺម៉ង់ក៏បានខិតខំប្រឹងប្រែងខ្លាំងផងដែរដើម្បីធានាដល់ក្រុមជម្រើសជាតិរបស់ប្រទេសនេះបានឆ្ងាញ់មាត់អំឡុងការប្រកួតបាល់ទាត់ពិភពលោក។ មេចុងភៅបានចាប់ផ្តើមរៀបចំបញ្ជីមុខម្ហូបប្រចាំប្រទេសជាច្រើនមុខផងដែរ៕ 
 

adverise with khmeread