កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ០១ ខែមិថុនា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានធ្វើការរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT ចុងក្រោយ នៅ ភោជនីយដ្ឋាន សេម ប្រាដឺរ នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គាត់ជាតារាចម្រៀងដែលជានិមិត្តរូបប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងចំណោមតារារួមជំនាន់​​ រាល់ការសម្តែងជូនទស្សនិកជនគាត់តែងតែធ្វើបានយ៉ាងល្អ និងពោរពេញទៅដោយសមត្ថភាពបំផុតជួបជាមួយលោក ឆាយ វីរៈយុទ្ធ (The Matinee Idol)។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន សេម ប្រាដឺរ នាក្រុងសៀមរាបក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

ក្រុមហ៊ុនស្រាបៀរ ABC អិចស្ត្រាស្តោត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏ដូចជាអតិថិជនរបស់បណ្តាហាងដែលជាដៃគូរពាណិជ្ជកម្មទាំងអស់ដែល បានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី ABC EXCEPTIONAL NIGHT តាំងពីដើមរហូតដល់ចប់។

សូមបញ្ចាក់ផងដែលថាកម្មវិធីរាត្រីដ៏ល្អឯក ត្រូវបានចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗដែលមានចំនុចល្អឯកជាច្រើនដូចជា ឱក សុគន្ធកញ្ញា ពេជ្រ សោភា កូនប្រុសព្រាប សុវត្ថិ, ក្រុម SMALL WORLD SMALL BAND, មាស សុខសោភា ឆាយ វីរៈយុទ្ធ នី កូ ដួង វីរៈសិទ្ធិ និងក្រុមតារាបង្ហាញម៉ូតដូចជា ​តារាសំដែង​និងបង្ហាញម៉ូត លោក ​ណាខុន កញ្ញាប្រាសាទ ដាវិន​ ព្រមទាំងតារាបង្ហាញម៉ូតអាជីពជាច្រើនដួងទៀត។

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

adverise with khmeread
PR