មិនដែលឃើញទេ រន្ទះបាញ់អីកាចយ៉ាងនេះ បាញ់ឆេះផ្ទះ!

វីដេអូមួយបានផ្តិតពីទិដ្ឋភាពនៃផ្ទះមួយខ្នងគួរឱ្យភ្ញាក់ផ្អើលបានឆាបឆេះ បន្ទាប់ពីត្រូវរន្ទះបាញ់ចំ។

ប្រជាជនពោរពេញទៅដោយភាពភ្ញាក់ផ្អើលក្នុងភូមិ Lenzie ប្រទេសស្កុតឡែន បានចែកចាយឃ្លីបមួយនេះនៅលើបណ្តាញសង្គម ខណៈដែលភ្លើងបានឆាបឆេះកម្លោចសន្ធោរសន្ធៅដំបូលផ្ទះ និងជាន់លើ។

មន្រ្តីប៉ូលិសបានទទួលស្គាល់ថា មិនមានមនុស្សរងគ្រោះនោះឡើយត្រូវបានរាយការណ៍នៅក្នុងឧបទ្ទវហេតុដ៏កម្រមួយនេះ៕


adverise with khmeread