adverise with khmeread Index1

ប្រទះឃើញ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដេកស្លាប់​នៅ​វាល់​ដីខ្សាច់

    ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​វាល់​ដីខ្សាច់​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​នៅលើ​ក្បាល​របស់​ជនរងគ្រោះ​មាន​ស្លាក​ស្នាមរបួស ។​

    ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គាត់​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដែល​បាន​ដេកស្លាប់​ឡើង​ធំ​ក្លិនស្អុយ​ទៅហើយ នៅ​វាល់​ដីខ្សាច់​មួយកន្លែង ក្បែរ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ។​

   ចំពោះ​សព​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់​តែមាន​ភិនភាគ​របស់​សាកសព​នេះ​គឺជា​ជនជាតិ​ស្បែក​ខ្មៅ ដោយមាន​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ក្រហម ស្លៀកខោ​ក្រឡា​ជើង​ខ្លី មាន​អាយុប្រមាណ​ជាង ៣០​ឆ្នាំ ។​

    ក្រោយពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​តដល់​កន្លែងកើតហេតុ ។ សមត្ថកិច្ច​មិនទាន់​ហ៊ាន​សន្និដ្ឋាន ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​អះអាងថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ឃាតកម្ម ព្រោះ​សាកសព ស្នាម​ត្រូវគេ​វាយ​ចំក្បាល​ផងដែរ ៕

adverise with khmeread

មតិយោបល់