កីឡាករ Ruben Loftus Cheek អាចនឹងចាកចេញពី Chelsea ប្រសិនបើគ្មានឱកាសបង្ហាញមុខញឹកញាប់

កីឡាករសញ្ជាតិអង់គ្លេស Ruben Loftus Cheek នឹងមិនទុកឲ្យអាជីពបាល់ទាត់របស់ខ្លួនរងគ្រោះដោយសារតែមិនទទួលបានឱកាសលេងញឹលញាប់នៅក្លឹប Chelsea នោះទេ។

 

ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះបានទទួលស្គាល់ថា ការដែលខ្លួនមានឱកាសបង្ហាញមុខជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់វើលខាប់គឺ ដោយសារតែការលេងខ្ចីជើងប្រកបដោយជោគជ័យនៅក្លឹប Crystal Palace ។

 

បន្ទាប់ពីបានបង្ហាញមុខ២៤លើកជាមួយក្រុម Palace នៅក្របខណ្ឌ PL កាលពីរដូវកាលមុន Ruben ដឹងថា អាជីពរបស់ខ្លួននឹងបន្តវិវឌ្ឍទៅមុខ ប្រសិនបើខ្លួនមានឱកាសបង្ហាញមុខញឹកញាប់។

 

Ruben បាននិយាយថា “ខ្ញុំបានដឹងពីសារៈសំខាន់នៃការលេងជាប្រចាំសម្រាប់ការវិវឌ្ឍនិងរីកចម្រើនផ្ទាល់ខ្លួន។ ខ្ញុំមានអារម្មណ៍ថា កាន់តែប្រសើរឡើងៗពីមួយប្រកួតទៅមួយប្រកួតជាមួយក្រុម Palace ដូច្នេះការលេងជាប្រចាំគឺជាគន្លឹះក្នុងការឆ្ពោះទៅរកភាពជោគជ័យ។ ខ្ញុំនឹងធ្វើការសម្រេចចិត្តបន្ទាប់ពីវើលខាប់”។

 

គេជឿថា ក្លឹប Chelsea ចង់រក្សាទុកកីឡាកររូបនេះនៅពហុកីឡាដ្ឋាន Stamford Bridge នៅរដូវកាលក្រោយ បន្ទាប់ពីមើលឃើញការរីកចម្រើនរបស់កីឡាកររូបនេះនៅពហុកីឡាដ្ឋាន Selhurst Park ប៉ុន្តែកីឡាករ​ Ruben មិនសប្បាយចិត្តនឹងការអង្គុយមើលនោះទេ៕

adverise with khmeread