ក្មេងស្រីអាយុ ៩ ឆ្នាំលេងហ្គេម Fortnite តាម Xbox រហូតដល់រាគនោមក៏មិនព្រមទៅណាដែរ ឥឡូវឪពុកម្តាយនាំទៅមណ្ឌលព្យាបាលជំងឺផ្លូវចិត្ត

ក្មេងស្រីវ័យ ៩ឆ្នាំម្នាក់បានស្ថិតក្នុងការស្តារផ្នែកចិត្តសាស្ត្រឡើងវិញ បន្ទាប់ពីក្លាយទៅជាអ្នកញៀននឹងហ្គេមកុំព្យូទ័រមួយ ដែលមានរហូតដល់ថ្នាក់នោមដាក់ខោ ដើម្បីបន្តលេងហ្គេមរបស់នាង។

ម្តាយរបស់ក្មេងស្រី លោកស្រី Carol វ័យ ៣៦ឆ្នាំ បាននិយាយថា នាង និងប្តីលោក Richard បានទិញ Xbox មួយគ្រឿងសម្រាប់កូនស្រីខ្លួន កាលពីខែមករា ហើយនាងបាន Download ហ្គេម Fortnite។

ប៉ុន្តែនៅពាក់កណ្តាលខែមីនា ពួកគេត្រូវបានទាក់ទងដោយគ្រូបន្ទុកថ្នាក់កូនស្រីរបស់ពួកគេ ដែលបាននិយាយថា កម្រិតសិក្សារបស់នាងបានធ្លាក់ចុះ ហើយនាងតែងតែងងុយគេងក្នុងថ្នាក់រៀន។

គ្រូរបស់នាងបានត្អូញត្អែរថា ក្មេងស្រីរូបនេះតែងតែមានអាការៈអស់កម្លាំងខ្លាំងក្នុងការចូលរួមការហាត់ប្រាណ ឬថ្នាក់របាំបាឡេ ហើយអ្នកស្រី Carol បានចាប់ផ្តើមកត់សម្គាល់ថា ពួកគេជាទៀងទាត់តែងតែងត្រូវបានបង់ប្រាក់ទៅ Microsoft នៅលើកាតឥណទានរបស់ពួកគេ ជាមួយប្រាក់ប្រមាណជា ៥០ផោនក្នុងមួយខែ។

ឪពុកម្តាយពោរពេញទៅដោយកំហឹងទាំងពីរបានរឹបអូ Xbox ប៉ុន្តែកូនស្រីរបស់ពួកគេត្រូវបានគេរាយការណ៍ថា បានព្យាយាមតបតទៅវិញ និងបានដាល់ឪពុករបស់នាងមួយដៃចូលមុខ។

ប៉ុន្តែប្តីប្រពន្ធទាំងពីរបានត្រឹមដឹងថារឿងនេះកាន់តែអាក្រក់ខ្លាំងឡើងបន្ថែមទៀត ពេលដែលលោក Richard បានរកឃើញថា កូនស្រីរបស់គាត់បានអង្គុយនៅក្នុងភួយដែលមានទឹកនោមរបស់នាងសើមជោគ។

ជារឿងគួរឱ្យរន្ធត់ ពួកគេបានសួរកូនស្រីរបស់ខ្លួនអំពីអ្វីដែលកំពុងនឹងកើតឡើង ពេលដែលនាងបានបង្ហើបថា នាងបានលេងហ្គេមរហូតដល់ ១០ម៉ោងក្នុងមួយថ្ងៃ ដែលមានពេលខ្លះលេងរហូតដល់ម៉ោង ៥ព្រឹក។

ចាប់តាំងពី Fortnite បានចេញលក់កាលពីខែកក្កដាឆ្នាំមុន មានមនុស្សច្រើនជាង ៤០លាននាក់បានទាញយកហ្គេមមួយនេះ។

ចាប់តាំងពីរឿងគ្រប់យ៉ាងត្រូវបានទម្លាយ ក្មេងស្រីនេះបានទទួលការព្យាបាលផ្នែកចិត្តសាស្ត្រ។

ជារឿងដ៏ប្រសើរឡើងវិញ នាងត្រូវបានគេរាយការណ៍ថា បានត្រឡប់ទៅកាន់សាលារៀនរបស់នាងវិញ និងចូលរួមនៅក្នុងថ្នាក់កីឡាជាធម្មតាឡើងវិញ៕

adverise with khmeread