គេសុំមិត្តស្រីរៀបការនៅលើគោក ប៉ិនេះសុំមិត្តស្រីរៀបការក្នុងទឹកអមដោយក្រពើនៅជុំវិញ

មិត្តប្រុសភាគច្រើនស្នើមិត្តស្រីរបស់ពួកគេដោយការរៀបចំគួរឱ្យរំភើប និងរ៉ូមែនទិក។

ប៉ុន្ដែការរៀបចំដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានធ្វើឱ្យការស្នើសុំរៀបការឡើងដល់មួយកម្រិតទៀត ដោយចូលក្នុងប្រអប់ការពារមួយមានសត្វក្រពើនៅជុំវិញខ្លួន។

អ្នកចូលចិត្តផ្សងព្រេង និងជាអ្នកស្រឡាញ់សត្វលោក Michael Beltrami វ័យ ៣៣ ឆ្នាំ មកពីទីក្រុង Melbourne បានសុំមិត្តស្គាល់គ្នា ៥ ឆ្នាំរបស់ខ្លួនឈ្មោះ Katie Johnston វ័យ ២៨ ឆ្នាំ រៀបការ ដោយចូលក្នុងទ្រុងមរណៈ នៅឆ្នេរអ័រកូសរបស់ក្រុងដាវីន។

ប៉ុន្ដែការស្នើសុំនោះប៊ិះនឹងខុសបច្ចេកទេសទៅហើយ។ ខណៈដែលអ្វីប្រព្រឹត្តិទៅយ៉ាងល្អ ពេលស្នើសុំនាង Katie រៀបការស្រាប់តែរកចិញ្ចៀនមិនឃើញ។

ចិញ្ចៀនដែលចងនៅចង្កេះរបស់គាត់រកមិនឃើញ ប៉ុន្ដែសំណាងល្អវាមិនបាត់ទេព្រោះវាចងជាមួយនឹងស្នោ ហើយអណ្ដែតនៅលើទឹក។

ហើយ Michael ក៏បានស្នើសុំនាង Katie រៀបការក្នុងទ្រុងមរណៈបានសម្រេច មានទាំងសត្វក្រពើធំៗនៅអមជុំវិញខ្លួន៕

adverise with khmeread