ចាហួយខ្មៅ ជាថ្នាំព្យាបាលអាការៈរោគច្រើនមុខ ដែលយើងមិនដែលដឹងសូម្បីបន្តិច

ចាហួយខ្មៅគឺពេញនិយមណាស់ក្នុងចំណោមប្រជាជនខ្មែរ ជាពិសេសវាសម្បូរលក់បំផុតនៅតាមផ្សារបែបប្រពៃណី។ ប៉ុន្តែមានដឹងអត់ថា ចាហួយខ្មៅផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព? 

ចាហួយខ្មៅត្រូវបានផលិតឡើងចេញពីស្មៅចាហួយក្រៀម ដែលជាប្រភេទឱសថរុក្ខជាតិជួយព្យាបាលបញ្ហាអាការៈរោគមួយចំនួន ដូចជា កាត់បន្ថយការរលាក បន្ថយសម្ពាធឈាម បន្ថយកម្រិតជាតិស្ករក្នុងឈាម សម្រាលបញ្ហារលាកថ្លើម និង កាត់បន្ថយរលាកសន្លាក់។ 

ទោះយ៉ាងណា លោកអ្នកគួរទទួលទានចាហួយខ្មៅ លាយទឹកកក ស្រូបទឹកដោះគោឆៅ និងទឹកឃ្មុំសុទ្ធ ជំនួសស្ករល្អជាង ព្រោះទទួលទានជាតិស្ករច្រើនមិនល្អដល់សុខភាពទេ៕

adverise with khmeread