នេះជារូបមន្តធ្វើទឹកពោតបារាំង ដើម្បីជួយទប់ស្កាត់កុំឱ្យកើតជំងឺទឹកនោមផ្អែប្រភេទ២ រក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម និងសម្អាតជាតិពុលពីក្រលៀន

ពោតបារាំងជាបន្លែពេញនិយមបំផុតនៅអាមេរិក អង់គ្លេស ហ្វីលីពីន និង បណ្តាប្រទេសនិយាយភាសាអង់គ្លេសជាច្រើនទៀត។

ពោតបារាំងមួយចានចង្កឹះផ្តល់នូវកាល់ឡូរី ៣០ ប្រូតេអ៊ីន ២ក្រាម ហ្វាយបឺ ៣ក្រាម វីតាមីន C ២១មិលី្លក្រាម ខ្លាញ់ធម្មជាតិ០,១ កាបូនអ៊ីដ្រាត ៧,៦ ក្រាម ជាតិហ្វូលេត ៨០មិល្លីក្រាម និង ម៉ាញ៉េស្យូម ៦០ ក្រាម។

ពោតបារាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព រួមមានបន្ធូរបន្ថយអាការៈជំងឺហឺត ជំរុញប្រព័ន្ធភាពស៊ាំ កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ព្យាបាលបញ្ហាក្រលៀន បណ្តេញជាតិពុលចេញពីក្រលៀន និងគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ពោតបារាំងក៏ជួយបង្កើនការស្រូបយកជាតិស្ករនៅក្នុងក្រពះផងដែរ។

ខាងក្រោមនេះជារូបមន្តធ្វើទឹកពោតបារាំងទទួលទាន ដើម្បីជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម និងទប់ស្កាត់កុំឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២៖

១. យកពោតបារាំងស្រស់ ៤ ទៅ ៥ ដុំលាងទឹកឱ្យស្អាត។
២. កាត់ក្បាលពោតបារាំងចេញ ហើយវះចំហៀងពោតបារាំង។
៣. យកពោតបារាំងត្រាំក្នុងទឹកមួយកែវ ហើយគ្របឱ្យជិតទុកចោលមួយយប់ (ដាក់ក្នុងទូទឹកកក ក៏បានដែរ)។
៤. ដកពោតបារាំងចេញ ហើយផឹកទឹកក្នុងកែវឱ្យអស់មុនពេលបាយព្រឹក។
៥. ផឹកវារាល់ថ្ងៃឱ្យបាន ២ សប្តាហ៍ ហើយក្រោយមកចាំវាស់មើលកម្រិតជាតិស្ករក្នុងឈាម វានឹងមកនៅកម្រិតធម្មតាវិញជាមិនខាន៕

adverise with khmeread