adverise with khmeread 1

លោក Van Gaal សរសើរ​កីឡាករ Rashford បន្ទាប់​ចាប់ផ្តើម​លេង​ជា​លើកដំបូង​ឲ្យ Man Utd

​លោក Louis van Gaal កាលពី​យប់មិញ​នេះ​បាន​លាតត្រដាង​ថា​តើ​កីឡាករ Marcus Rashford រកបាន​ពីរ​គ្រាប់​យ៉ាងម៉េច​នៅក្នុង​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd បន្ទាប់​បាន​ជជែក​គ្នា​ក្នុង​ម៉ោង​សម្រាក​តង់​ទីមួយ ក្នុង​ជ័យជម្នះ ៥-១ ទៅលើ​ក្រុម Midtjylland​។​

Rashford បានចាប់ផ្តើម​ជម្រើស​ដំបូង​ដោយសារតែ Anthony Martial បាន​រងរបួស​សរសៃ​ពួរ​កាលពី​ហ្វឹកហាត់ ហើយ​យុវជន​រូបនេះ​បា​នរក​ដល់​ទៅ​ពីរ​គ្រាប់​ឲ្យ​បិសាច​ក្រហម​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់​។​

​គ្រូបង្វឹក​ដ៏​រីករាយ​លោក Van Gaal បាន​និយាយថា "​គាត់​ពិតជា​មិនគួរ​ឲ្យ​ជឿ​ក្នុង​តង់​ទីមួយ គាត់​បាន​រត់​ច្រើនណាស់​ទៅ​ម្ខាង​ទៀត​"​។​

"​ក្នុង​តង់​ទីមួយ ខ្ញុំ​ត្រូវតែ​និយាយថា គាត់​គួរតែ​ស្ថិតនៅក្នុង​តំបន់​គ្រោះថ្នាក់​ហើយ​គាត់​ប្រហែលជា​ស៊ុត​ចូល​។ គាត់​រកបាន​ពីរ​គ្រាប់ ដែល​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​គាត់​"​។​

​កីឡាករ Memphis Depay រកបាន​មួយ​គ្រាប់​ដែរ​នៅក្នុង​ការប្រកួត​នៅ​នាទីចុងក្រោយ ហើយ​លោក Louis van Gaal សង្ឃឹមថា ការលេង​របស់គាត់​ច្បាស់​ជា​ល្អ​ឡើងវិញ​សម្រាប់​អាជីព​របស់គាត់​នៅ​ទឹកដី Old Trafford​។​

​គ្រូបង្វឹក​បិសាច​ក្រហម​រូបនេះ​បាន​និយាយថា "​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ចំពោះ​គាត់​! គាត់​ត្រូវការ​ការប្រកួត​បែបនេះ​។ គាត់​ពិតជា​លេង​អស្ចារ្យ​។ គាត់​អាច​លេង​អស្ចារ្យ​បែបនេះ ដូច្នេះ​នេះ​ប្រហែលជា​ចំណុច​ផ្លាស់ប្តូរ​សម្រាប់​គាត់​។ អ្នកនឹង​មិនដឹង​ឡើយ​!"៕

 

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់