ម៉ូតូ២គ្រឿង​ វាស់កម្លាំង​គ្នាទាំងព្រឹក​ តើគុណភាពអ្នកណាខ្លាំងជាង?

កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ នៅភូមិស្រះ​កែវ​ ឃុំវាំងចាស់​ ស្រុកឧដុង្គ​ ចន្លោះ​ គ.ម​​ ៣-៤ រវាងម៉ូតូ​ ហុងដា​ឌ្រីម​ ​១២៥​ និងម៉ូតូ​ ហុង​ដា​ឌ្រីម​ ដូច​គ្នា​ បើកបរបញ្ចាស​ទិសគ្នា​បណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់កើតឡើង​ នាថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង១៣នាទី​។ 

​ប៉ូលិសនិយាយថា​ ភាគម៉ូតូហុងដា ស្លាកលេខភ្នំពេញ 1CU-​93​72​ បើកដោយឈ្មោះ ណន វិន ប្រុស អាយុ​៣២ឆ្នាំ ភូមិ​អង្រង​ ឃុំព្រះស្រែ ស្រុក​ឧដុង្គ ជិះពី​ ត្បូង-ជើង​ ហើយបត់ធ្វេងត្រូវម៉ូតូហុងដាស្លាក​លេខ​ភ្នំពេញ1FF-1815​ បើកដោយឈ្មោះ ភួង ​សង្ហា​ ប្រុស​ អាយុ30ឆ្នាំ ភូមិ​ឈើលំ ឃុំមហាឫស្សី ស្រុក​គងពិសី បុកហើយដួលខ្ទាតទៅត្រូវ​ ម៉ូតូ Honda C125​ ពណ៌ខ្មៅ​ ស្លាក​លេខភ្នំពេញ1GR-​1798 បើកពីជើងទៅត្បូង បើក​ដោយឈ្មោះរស់ ចាន់រ៉ន​ ប្រុស អាយុ​៣១ឆ្នាំ ភ.វិហាខ្ពស់ ឃុំវាំងចាស់ ស្រុក​ឧដុង្គ តែម្តង។ 

​ប៉ូលិសបន្តថា​ ​គ្រោះថ្នាក់នេះ បណ្ដាលឱ្យរងរបួស របួសធ្ងន់ម្នាក់ (ប្រុស), របួសស្រាល  ៣ នាក់ (ស្រីម្នាក់)និង ម៉ូតូខូចខាតទាំង​ ៣​ គ្រឿង​  ៦០​ % ហើយវត្ថុតាងម៉ូតូបានយកមករក្សាទុកបណ្ដោះអាសន្ននៅ​ប៉ុស្ដិ៍រដ្ឋបាលវាំងចាស់​​។ ចំណែក​អ្នក​រងរបួស​ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​៕


 

adverise with khmeread