ភ្លើងឆេះផ្ទះអស់មួយខ្នងនៅស្រុកព្រៃនប់

​ព្រះសីហនុ​ ៖ មានគ្រោះអគ្គិភ័យឆេះផ្ទះមួយកន្លែងស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ​ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ បង្កឡើងដោយទុស្សេខ្សែភ្លើងបណ្តាលឱ្យឆាបឆេះ​ កាលពីវេលាម៉ោងប្រមាណ៨ និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨​។ 

​សមត្ថកិច្ចនិយាយថា​ ផ្ទះដែលឆេះ មានទំហំប្រមាណ ៦មx៩ម សង់អំពីឈើប្រក់ស័ង្កសី ឆេះខូចខាតស្ទើរតែទាំងស្រុង​។ គ្រួសាររងគ្រោះមានសមាជិក៧នាក់ ឪពុកឈ្មោះ សាន់ ម៉ាត់ឌត  ម្តាយឈ្មោះ ម៉ៃ  ងងឹតភ្នែក មានកូន៦នាក់ ស្រី៥នាក់៕

adverise with khmeread