adverise with khmeread 1

​ទីបំផុត Robert Pires ចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ​

​អតីត​ខ្សែបម្រើ​កាំភ្លើង​ធំ Arsenal លោក Robert Pires បានប្រកាស​ការចូលនិវត្តន៍​របស់គាត់​ពី​បាល់ទាត់​ក្នុង​វ័យ ៤២ ឆ្នាំ​។​

Pires ដែល​បានឈ្នះ​ពាន Premier League ពីរដង និង​ពាន FA Cup បី​ដង អំឡុងពេល​គាត់​នៅ​ជាមួយ Arsenal ក៏បាន​ស្ថិតក្នុង​ក្រុម​ដ៏​អស្ចារ្យ​របស់លោក Arsene Wenger កាលពី​រដូវ​កាល ២០០៣/០៤ ផងដែរ​។​

​បុរស​សញ្ជាតិ​បារាំង ដែល​បាន​នៅ​ទំនេរ​អស់​រយៈពេល​មួយឆ្នាំ​រូបនេះ បាន​លេង​ការប្រកួត​ផ្លូវការ​ជាមួយ​ក្រុម FC Goa ក្នុង​ក្របខ័ណ្ឌ Indian Super League បន្ទាប់ពី​បាន​ស្នាក់នៅ​ជាមួយ Villarreal និង Aston Villa ខណៈ​អាជីព​របស់គាត់​បាន​ថយចុះ​នោះ​។​

​ដំណឹង​នេះ​មានន័យថា គាត់​ជា​កីឡាករ​ចុងក្រោយបង្អស់​របស់​បារាំង​ដែល​បានឈ្នះ World Cup ក្នុង​ឆ្នាំ ១៩៩៨ បាន​ចូលនិវត្តន៍​។​

Pires បាន​និយាយថា "​ខ្ញុំ​មាន​អាយុ ៤២ ឆ្នាំ​ហើយ​ដូច្នេះ​ដល់ពេល​ត្រូវ​ឈប់​ហើយ​។ យើង​ត្រូវតែ​និយាយថា​ឈប់ ហើយ​រឿង​ដែល​សំខាន់​គឺ​ត្រូវ​ឱកាស​ដល់​ក្មេងៗ​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់